ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​គ្រឿងញៀន​ម្នាក់ ត្រូវ​នគរបាល​ចាប់ខ្លួន​ ជាមួយ​នឹង​ថ្នាំ​ញៀន​ចំនួន​២​៥​កញ្ចប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម​សេនីយ៍​ត្រី​ស៊ុន​ សុផាត​ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​ បាន​ឲ្យដឹង​ថា៖ នៅយប់​ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ កំលាំងអធិការដ្ឋាន​ នគរបាលក្រុង បានបង្រ្កាប​បទល្មើសគ្រឿងញៀន​មួយ​ករណី ឃាត់ខ្លួនជនសង្ស័យ១​នាក់​ ឈ្មោះ ចាន់​ ប្រាជ្ញា​ ភេទប្រុស អាយុ ១៧​ ឆ្នាំ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន ក្រុមទី​ ១៧​ ភូមិ​ ៤​ សង្កាត់​លេខ ៤ ក្រុង​/ខេត្ត​ព្រះសីហនុ ។

ចាប់​យក​បាន ម្សៅក្រាមពណ៍សថ្លា ២៥​ កញ្ចប់​ និង​ទូរសព្ទ័១​គ្រឿង។បច្ចុប្បន្នសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖