ខេត្តកណ្ដាលៈ កម្មករកម្មការិនីរោងចក្រកាត់ដេរយីហោស្ដារីត បានដួលសន្លប់និងក្អួតចង្អោដោយសង្ស័យថា ពុលថ្នាំបាញកៅអីនិងធំក្លិនផ្សែងផ្សាដែកដែលចេញពីរោងចក្រក្បែគ្នា ។
ករណីខាងលើនេះបង្កឲ្យមានការឆោឡោឡើង នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា កម្មករកម្មការិនីសរុបទាំងអស់មានចំនួន៧០០នាក់ ក្នុងនោះកម្មករកម្មការិនីដួលសន្លប់និងក្អូតចង្អោមានចំនួន១១៧នាក់ ប្រុស៣នាក់ ។ បច្ចុប្បន្នត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីសង្គ្រោះបន្ទាន់ ។
ប្រភពដដែលបន្ដថា ករណីខាងលើនេះគឺពុំទាន់ដឹងច្បាស់នៅឡើយទេ ដោយត្រូវបានគេអះអាងថា មកពីស្ត្រីកម្មករទាំងនោះ មានធុំក្លិនថ្នាំបាញ់កៅអីនិងធុំក្លិនផ្សែងផ្សារដែក ដែលចេញពីរោងចក្រនៅក្បែនោះ ៕ ស្អាងជ័យ