ខេត្តប៉ៃលិន៖ មនុស្សប្រុសស្រី ក្មេង ចាស់បានរងរបួសធ្ងន់ និងស្រាល ខណៈដែលតៃកុងគោយន្តដឹកសម្ភារការយកទៅរៀបចំពិធីមង្គលការគេនៅភូមិកូនដំរី បើកបរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដក់ពាក់កណ្ដាលផ្លូវស្រាប់តែគោយន្តបានរេចង្កូតមកខាងឆ្វេងដៃ ក៏បួងចង្កូតមិនមក ស្រាប់តែធ្លាក់ចូលប្រឡាយ បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ និងស្រាល៤នាក់ ដោយសារតៃកុងគោយន្ត ខ្វះការប្រុងប្រយ័ត្ន ។
សមត្ថកិច្ចនគរបាលជំនាញប៉ុស្តិ៍ឃុំត្រង់បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៦ និង២០នាទីថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ។
មូលហេតុបណ្ដាលមកពីគោយន្តឆ្នៃដឹកសម្ភារការបានដាច់កាឡេចង្កូតធ្លាក់ចូលប្រឡាយ ធ្វើឲ្យមនុស្សចំនួន ០៦នាក់ រងរបួស៖ទី០១-ឈ្មោះ ហ៊ា រឿន ភេទ ស្រី អាយុ ៥០ ឆ្នាំ( របួសធ្ងន់) ទី០២-ឈ្មោះ ពុធ វ៉ា ភេទ ស្រី អាយុ ៤៧ ឆ្នាំមុខរបរកម្មករលាងចាន(រង របួសធ្ងន់)ទី០៣-ឈ្មោះ ហ៊ុន ចន្ទ័ ភេទ ស្រី អាយុ ៦១ ឆ្នាំមុខកម្មករលាងចាន និងរៀបចំហូបការ( របួសស្រាល )ទី០៤-ឈ្មោះ កេត លី ភេទ ប្រុស អាយុ ៦០ ឆ្នាំមុខអ្នកធ្វើហូបការ(រងរបួសស្រាល)ទី០៥-ឈ្មោះ រឿត គឹមឡេង ភេទ ស្រី អាយុ ០៣ ឆ្នាំទីជាមួយម្ដាយ ( រងរបួសស្រាល)ទី០៦-ឈ្មោះអាត់ ថ្លៃ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ របួសស្រាលជនរងគ្រោះទាំង ០៦នាក់ រស់នៅភូមិ អន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។
បច្ចប្បន្នជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីសម្រាកព្យាបាល ។ ចំណែកគោយន្តត្រូវបានត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំស្ទឹងត្រង់អូសយកទៅរក្សាទុកនៅប៉ុស្តិ៍ឃុំស្ទឹងត្រង់ ដើម្បីរង់ចាំការដោះក្រោយនៅពេលក្រោយ ៕ ស សារ៉េត