ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូបុករថយន្តពីក្រោយរងរបួសធ្ងន់រហូតដល់ស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូនៅចំណុចផ្លូវបំបែកទល់មុខភោជនីយដ្ឋានត្បូងប្រាំបីពណ៌ ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជិវិតនៅពេលលើកដាក់ឡានបម្រុង និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង់។

ជនរងគ្រោះឈ្មោះ ម៉ែន យ៉េន ភេទ ប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិ អូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរផ្លូវគោកនៃស្នងការខេត្ត ក៏បានយកទៅរក្សាទុខរង់ចាំដោះស្រាយនៅពេលក្រោយ ។

បច្ចុប្បន្នសពរបស់ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត


ចែករំលែក៖