ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដួលបោកក្បាលដោយសារខ្យល់គរ ស្លាប់យ៉ាងអាណោចអាធ័មណាស់

ចែករំលែក៖

ខេត្តសៀមមរាប៖ អាសូរបុរសម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារខ្យល់គរ ហេតុការណ៍នេះកើតឡើងកាលពីរល្ងាចថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ។

ក្នុងករណីខាងលើនេះសមត្ថកិច្ចនគរបាលជំនាញបានសហការជាមួយគ្រូពេទ្យបង្អែកប្រចាំឃុំត្បែង ទៅពិនិត្យបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ស្រិក រី ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សម្ថកិច្ចបានឲ្យដឹងទៀតថា តាមការពិនិត្យលើខ្លួនជនរងគ្រោះពុំមានអ្វីគួរឲ្យគត់សម្គាល់ឡើយ។ តាមការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា៖ នៅពេលជនរងគ្រោះកំពុងឈរស្រាប់តែដួលបណ្តាលឲ្យបោកក្បាលផ្នែកខាងក្រោយត្រូវទៅនឹងជើងម៉ាស៊ីនភ្លើងនៅមុខផ្ទះបណ្តាលឲ្យស្លាប់តែម្តង ។

គ្រូពេទ្យបានបញ្ជាក់ផងដែរថា ៖ មូលហេតុបណ្តាលមកពីជនរងគ្រោះមានអការខ្យល់គរទើបបណ្តាឲ្យដួលស្លាប់។

ក្រោយការពិនិត្យរបស់សមត្ថកិច្ចជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីនៅភូមិឃុំខាងលើ៕ ប៊ុនរិទ្ធី


ចែករំលែក៖