ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកោះកុងត្រូវមន្ត្រីក្រោមឱវាទប្តឹង

ចែករំលែក៖

ខេត្តកោះកុង ៖ ប្រធានមន្ទីរឧស្សាហ កម្ម និងសិប្បកម្មខេត្តកោះកុងបានរងការចោទប្រកាន់ពីមន្ត្រីក្រោមឱវាទ និងនិវត្តជន តាមរយៈការដាក់ពាក្យបណ្តឹងចូលរដ្ឋមន្ត្រីក្រសួងសាមីពាក់ព័ន្ធអំពីការប្រព្រឹត្តអំពើ មិនប្រក្រតីក្នុងដែនគ្រប់គ្រងរបស់ខ្លួន ។

មន្ត្រីក្រោមឱវាទ និងនិវត្តជន១៨ គ្រួសារបានរៀបរាប់ថា ក្រោមការដឹកនាំ របស់លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហ កម្ម និងសិប្បកម្មខេត្តកោះកុងបានធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរដោយលោកប្រធានបានបង្កើតបក្ខពួកប្រព្រឹត្ត អំពើពុករលួយ និងគំរាមកំហែងមន្ត្រីក្រោម ឱវាទ។ ជាក់ស្តែងពាក់ព័ន្ធករណីដំណោះ ស្រាយដីធ្លីជូនមន្ត្រីនិងពលរដ្ឋ១៨គ្រួសារ ដែលរស់នៅពិតប្រាកដជាយូរឆ្នាំលើដីរបស់មន្ទីរត្រូវជាប់គាំងដោយសារតែលោក ប្រធានមន្ទីររារាំង និងបង្កើនចំនួនគ្រួសារ បន្ថែមទ្វេដង ។

ប្រភពបានបញ្ជាក់ថា ចំនួនមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ដែលរស់នៅជាក់ស្តែងលើដីរបស់មន្ទីរចាប់តាំងពីឆ្នាំ១៩៩១រហូតមកដល់សព្វថ្ងៃមានតែ១៨គ្រួសារប៉ុណ្ពោះ។ ប៉ុន្តែពេលមានគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការដោះស្រាយបែងចែកជាកម្មសិទ្ធិ បែរជាលោកប្រធានមន្ទីរបង្កើនតួលេខ បន្ថែមរួចធ្វើរបាយការណ៍ភូតកុហកទៅ ថ្នាក់លើបន្ថែមចំនួនរហូតដល់៣២គ្រួសារដើម្បីទទួលបានចំណែកផ្ទាល់ខ្លួននិងបក្ខពួក។ ចំណែកមន្ត្រីរាជការដែលរងការគំរាម កំហែងនិងគាបសង្កត់វិញបានត្រឹមតែឱបដៃអង្គុយមើលដោយមិនហ៊ានបញ្ចេញ ពាក្យសម្តីតវ៉ារកខុសត្រូវឡើយព្រោះខ្លាចអំណាចលោក ខ្លឹម គគីរ ខ្លាំងបំផុត ។

ជាក់ស្តែងករណីលោក អាន និមល ដែលចេញមុខតវ៉ានៅមន្ទីរដើម្បីរកយុត្តិធម៌សម្រាប់ខ្លួន ព្រមទាំងមន្ត្រីរាជការនិងនិវត្ត ជន១៧គ្រួសារនោះ ទីបំផុតត្រូវលោក ប្រធានមន្ទីររាយការណ៍បម្រុងដកចេញពីតំណែងទៅបញ្ឈរជើងនៅក្រសួងទៀត ផង ។

តាមប្រភពក្រៅផ្លូវការមួយបានប្រាប់ ឱ្យដឹងថា រឿងដែលលោក ខ្លឹម គគីរ ហ៊ាន យកអំណាចរបស់ខ្លួនទៅគាបសង្កត់គំរាមកំហែងមន្ត្រីក្រោមឱវាទនោះក៏ព្រោះតែ មានមន្ត្រីថ្នាក់អន្ទ្រើសនៅក្រសួងពីររូបជាខ្នងបង្អែក ឬអាចនិយាយបានថាជាដើម គំនិតបំណងទទួលផលចំណេញក្នុងរឿងដោះស្រាយគោលនយោបាយដីធ្លីនេះ ។

ប៉ុន្តែនៅពេលលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្មយល់ជ្រាបពីការប្រព្រឹត្តមិនប្រក្រតីនោះអ្នកទាំងពីរបានដោះដៃចេញធ្វើឱ្យលោក ខ្លឹម គគីរ ហាក់ទទួលរងនូវទម្ងន់ផ្ទាំង ថ្មបាក់សង្កត់លើតែម្នាក់ឯង ។

តាមរយៈការលើកឡើងពីភាពមិន ប្រក្រតីទាំងនេះមន្ត្រីរាជការជាច្រើននៅ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុងបានសំណូមពរដល់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ មេត្តាបញ្ជូនក្រុមអធិការកិច្ច ក្រសួងចុះមកតាមដានដើម្បីស្វែងរកការណ៍ ពិត និងផ្តល់យុត្តិធម៌ចំពោះសុចរិតជនពិតប្រាកដ ។

ជុំវិញការចោទប្រកាន់ខាងលើលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្មនិងសិប្ប កម្មខេត្តកោះកុងបានថ្លែងតាមទូរស័ព្ទថាលោកពុំទាន់មានពេលទំនេរសម្រាប់បកស្រាយនៅឡើយទេ ៕ ហេង សូរិយា


ចែករំលែក៖