ខេត្តព្រះសីហនុ៖ រថយន្ដដឹកទំនិញមួយគ្រឿង បានជ្រុលចង្កូតបុកចូលសំយាបផ្ទះប្រជាពលរដ្ឋមួយកន្លែង កាលពីម៉ោងជិត៨ព្រឹក ថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចន្លោះបង្គោលគីឡូម៉ែត្រ ១៨-១៩ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា រថយន្ដបង្កជារថយន្តដឹកទំនិញ ស្លាកលេខភ្នំពេញ ២J ៦០៣២ ជារថយន្ត របស់ក្រុមហ៊ុន ណាវ៉ារ៉ាត់ បើកបរដោយឈ្មោះខេម បុល ភេទប្រុស អាយុ៣២ ឆ្នាំមុខរបរបើកបរ ស្រុកកំណើត ភូមិព្នៅ ឃុំ រំលេច ស្រុក បាកាន ខេត្តពោធិ៍សាត់ ដែលមានទិសដៅពីខេត្តព្រះសីហនុ មកស្រុកស្ទឹងហាវ លុះមកដល់កន្លែងកើតហេតុរថយន្តរេចង្កូតមកខាងឆ្វេងដៃរួច ក៏បុកសំយាបផ្ទះប្រជាពលរដ្ឋ ឈ្មោះ អុីវ អែម ភេទប្រុស អាយុ ៦៨ឆ្មាំ មុខរបរលក់ដូរ បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ សៀវ ភេទ ស្រី អាយុ៥២ឆ្នាំមុខរបរមេផ្ទះ រងរបួសត្រង់ចង្កេះ ។
បច្ចុប្បន្នជនរងគ្រោះបញ្ចូនទៅមន្ទីពេទ្យខេត្តព្រះសីហនុ រីឯរថយន្ដត្រូវបានយកមករក្សាទុកនៅនគរបាលស្រុកស្ទឹងហាវដើម្បីដោះស្រាយបន្ត ៕ឆ្លាម សមុទ្រ