ព័ត៌មានទាន់ហេតុការណ៍៖

បំបែកសំណុំរឿងឃាតកម្មលើជនជាតិម៉ាឡេស៊ីនៅក្រុងបាវិត ឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ខេត្តស្វាយ​រៀង​៖​ រឿងករណីឃាដកម្មសម្លាប់បុរសជនជាតិម៉ាឡេស៊ី នៅក្នុងបន្ទប់ទឹកភោជនីយ៍ដ្ឋានស៊ីឡាយ ក្រុងបាវិតត្រូវបានបំបែកសំណុំរឿងហើយ ខណៈឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយគ្រាន់តែរឿងទំនាស់បន្តិចបន្តួច ដណ្ដើមកន្លែងដេកតែប៉ុណ្ណ្ណោះ ។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនៅរសៀលថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបន្ទប់បុគ្គលិកកាស៊ីណូហ្គោដឡាក់ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។

ពាក់ពន្ធ័នឹងករណីនេះមន្ត្រីអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថាក្រោមការចង្អុលបង្ហារបស់លោកឧត្តមសេន្តមសេនីយ៍ត្រីសែវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ខណៈធ្វើការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំម៉ត់ចត់ ទើបឈានទៅរកការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ កាលពី​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០២​ និង​៣០​នាទី​ រំលង​អ​ធ្រា​ត្រ​ នៅ​ចំណុច​ភោជនីយដ្ឋាន​ស៊ី​ឡាយ​ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ។ ​

ប្រភពបន្តថាជនសង្ស័យ ដែលឃាត់ខ្លួនមានឈ្មោះ សៀម​ ឆៃដែន អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មានស្រានស្រុកកំណើតនៅខេត្តកំពង់ចាម ។

ចំណែកជនរងគ្រោះមានឈ្មោះ ខាសេន​ ស៊ិនគា​សេង (CARSEN TION KAI SENG) ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្រុកកំណើត​នៅក្រុង​សារ៉ាវ៉ក​ ប្រទេសម៉ាឡេស៊ី ។

បើតាមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាមូលហេតុរូបគេខឹង ជនរងគ្រោះដណ្ដើមកន្លែងដេក ទើបធ្វើឲ្យខឹងក៏ធ្វើសកម្មភាពបែបនេះតែម្ដង ។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ ខ្លួន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។

សូមរំលឹកឡើងវិញថា មានការភ្ញាក់ផ្អើលទាំងយប់ប្រទះឃើញបុរសជនជាតិម៉ាឡេសុីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមសង្ស័យគេវាយសម្លាប់នៅក្នុងបន្ទប់ទឹកផ្សារាត្រីក្រុងបាវិត ភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅវេលាម៉ោង២ និង៣២នាទី​ទៀប​ភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ទឹក​ផ្សា់ររាត្រី​ ជាប់ភោជនីយ៍ដ្ឋានស៊ីឡាយ​ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់ បាវិត​ ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុ ពិនិត្យសាសពឃេីញថាមានដាច់ក្បាលខាងក្រោយ១០x៦ CM និងភ្នែកខាងឆ្វេងជាំ៦x៣CM ក្រោយពីពិនិត្យលើខ្លួនសាកសពរួចសមត្ថកិច្ច និងគ្រួពេទ្យបានសន្និដ្ឋានថាករណីនេះពិតជាករណីឃាតកម្មពិតប្រាដកមែន ៕ យឹម សុថាន


ចែករំលែក៖