ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចររកសាច់ញាតិមិនទាន់ឃើញនៅជ្រោយចង្វាក្បែរស្ពានទី១០

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បានស្លាប់ក្រោយពីជួបគ្រោះថ្នាក់ចរាចរមកដល់ពេលនេះ មិនទាន់រកសាច់ញាតិឃើញនោះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២ រំលងអធាត្រ ឈានចូលថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ក្បែរ និងស្ពានទី១០ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។

តាមប្រភពពត៌មានបានបញ្ជាក់ឲ្យដឹងថា សាកសពខាងលើបានស្លាប់ដោយសាររថយន្តបុកហើយរថយន្តបានរត់គេចខ្លួនបាត់ស្រមោលតែម្តង បន្សល់ទុកតែសាកសពនៅកណ្តាលផ្លូវតែប៉ុណ្ណោះ ។ សពមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ស្លៀកខោខ្មៅជើងវែង ពាក់អាវដៃវែងកាឡាការ៉ូ ។

ក្រោយពេលកើតហេតុត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះកំពុងតែដើរឆ្លុះកង្កែប ក៏ប្រទះឃើញសាកសពខាងលើបានស្លាប់បាត់ទៅហើយថែមទាំងនៅពាក់កណ្តាលផ្លូវទៀតឃើញដូច្នេះពួកគាត់បាននាំគ្នាសែងមកដាក់ចញ្ចើមផ្លូវ រួចរាយការណ៍ដល់អជ្ញាធរមូលដ្ឋាន និងសម្ថិតកិច្ចចុះមកពិនិត្យកន្លែងកើតហេតុតែម្តង ក្រោយធ្វើការពិនិត្យរួច និងស្វែងរកសាច់ញាត្តិមិនទាន់ឃើញទើបរថយន្តសាមុយដឹកយកមកតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិបន្ត ៕ ជ្រោយពេជ្រ


ចែករំលែក៖