ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកម្មគិតទុកជាមុនរួចយកសាកសពទៅព្យួរកនៅខាងក្រោយរោងឈើបង្វែរដែនសមត្ថកិច្ច

ចែករំលែក៖

ខេត្តប៉ៃលិន៖ ករណីឃាតកម្មគិតទុកជាមុន ដោយយកទៅព្យួរកនៅខាងក្រោយរោងឈើមួយនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៨ នៅចំណុចយានដ្ឋានរបស់បុរសម្នាក់ ឈ្មោះ កែវ សុខជឿន ហៅជាងយ៉ាវ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះដែលចងក.សង្ស័យករណីឃាតកម្មនេះ មាន ឈ្មោះ ម៉ៅ ទិត្យ ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតរស់នៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកា ន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ដោយនៅកន្លែងកើតហេតុខាងលើ ។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានទិញរថយន្តម៉ាកយីឌុ ប១គ្រឿង តម្លៃជាង៣ម៉ឺនដុល្លារបានត្រឹមតែរយ:ពេលប៉ុន្មានថ្ងៃ ដោយយកទៅធ្វើការជួសជុលនៅក្នុងយានដ្ឋានខាងលើហើយនៅព្រឹកថ្ងៃដដែលជនរងគ្រោះប្រាប់ថា មិនស្រួលខ្លួនរួចទៅចងអង្រឹងដេកនៅក្នុងរោងកន្លែងកើតហេតុ ស្រាប់តែដល់ពេលល្ងាចអត់ឃើញចេញមកហូបបាយ ទើបម្ចាស់យានដ្ឋាន និងកម្មករមួយចំនួនដើររកក៏ប្រទះឃើញឈាម៣ទៅ៤កន្លែង រួចឃើញជនរង គ្រោះចងក.ស្លាប់នៅក្បែររោង មានឈាមហូរជោកខ្លួន។

លោកវរៈសេនីយ៍ទោ ជា រ៉ាវុធ ប្រធានការិយាល័យវេជ្ជសាស្រ្តបច្ចេកទេស និងកោសល្យវិច័យ នៃស្នងការនគរបាលខេត្តបានឱ្យដឹងថា ក្រោយពី​ដាក់សាកសពរួចលោក គ្រូពេទ្យជំនាញបង្អែកខេត្ត និងនគរបាលបច្ចេកទេសពិនិត្យទៅលើ សាកសពរួច ជនរងគ្រោះ ត្រូវគេយកអាវុធមុត ស្រួច (ឡាម) អារក. រួចយកទៅចងព្យួរកដើម្បីបង្វែរភស្តុតាង ។

លោកបន្តថា ការពាក់ព័ន្ធនឹងបញ្ហាបទល្មើសឃាតកម្ម នេះ​​​សមត្ថកិច្ចជំនាញក៏បាន កោះហៅកម្មករជួសជុលរថយន្ត និងម្ចាស់ យានដ្ឋាន ដើម្បីបំភ្លឺ ហើយនឹងស្វែងរកជនសង្ស័យដៃដល់ ដើម្បីយកមកចាត់ការតាមច្បាប់ ៕ ស សារ៉េត


ចែករំលែក៖