ព័ត៌មានទាន់ហេតុការណ៍៖

អនុព័ន្ទយោធា-សិង្ហបុរីសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ: លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ កោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចស ហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី នាពេលកន្លង ក៏ដូចជាទៅអនាគត ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សូម ស្វាគមន៍ ចំពោះវត្តមានក្នុងការបំពេញភារកិច្ចរបស់លោកវរសេនីយ៍ឯក Edmund Tan ឲ្យទទួលបានលទ្ធផលជាដុំកំភួន ដើម្យីរិតចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកង ទ័ពប្រទេសទំាងពីរឲ្យកាន់តែប្រសើរទ្វេឡើងថែមមួយកម្រិតទៀត ។

នេះជាការលើកឡើងរបស់ លោកនាយឧត្តមសេនីយ នាង ផាត ក្នុងឱកាសជួបសម្តែងការគួរសម និងបង្ហាញខ្លួនរបស់អនុព័ន្ធយោធាថ្មី លោកវរសេនីយ៍ ឯក Edmund Tan ពេលដែលលោក មកបំពេញបេសកកម្មការទូតយោធាសិង្ហបុរី ក្នុងព្រះរាជា ណាចក្រកម្ពុជា កាលពីថ្ងៃសុក្រ ២ រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនិងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០ ១៨ នៅបន្ទប់សវនាការ ក្រសួងការពារជាតិ ។

ក្នុងឱកាសសំណេះសំណាលជាមួយគ្នានោះ លោក នាយឧត្តមសេនីយ នាង ផាត និងលោកវរសេនីយ៍ឯក Edmund Tan បានសម្តែងក្តីរីករាយ ដោយសន្យាថានិងផ្តល់ក្តីសង្ឃឹ មចំពោះភាគីទាំងពីរ លើកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំជា មួយគ្នា លើទំនាក់នងផ្នែកការទូតយោធា ឲ្យកាន់តែប្រសើរទ្វេឡើង ក្នុងនាមប្រទេសក្នុងតំបន់អាសុីអគ្នេយ៍ជាមួយគ្នាផងដែរ ៕ សុខដុម


ចែករំលែក៖