ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ បែកធ្លាយផែនការទុច្ចរិតរបស់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បំផ្លាញការបោះឆ្នោតខណៈនៅសល់តែ ២៧ថ្ងៃ ទៀតប៉ុណ្ណោះ

ចែករំលែក៖

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នឹងប្រព្រឹត្តទៅ ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន ២០ ក្រុមអ្នកនយោបាយនៃខ្មោចគណបក្សសង្គ្រោះជាតិ រួមនឹងអង្គការសង្គមស៊ីវិលដែលងប់នឹងក្រុមប្រឆាំងបានបង្ហាញនូវផែនការទុច្ចរិតរបស់ខ្លួនជាបន្តបន្ទាប់ក្នុង ចេតនារំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតនេះ។

នៅប៉ុន្មានថ្ងៃកន្លងទៅនេះ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ អតីតមន្ត្រីជាន់ខ្ពស់នៃខ្មោចបក្សសង្គ្រោះជាតិត្រូវបាន ប្រភពព័ត៌មានទម្លាយឱ្យដឹងថា បានរៀបចំកិច្ចប្រជុំមួយ នៅទីតាំងផ្ទះមួយក្រោយវត្តមហាមន្ត្រីក្នុងរាជធានីភ្នំពេញ ដោយប្រមូលក្រុមយុវជនចំនួន ១២ នាក់ដែលគេឱ្យឈ្មោះថាជាតារាហ្វេសប៊ុករបស់ខ្មោចបក្សសង្គ្រោះជាតិ មកប្រជុំគ្នា។ កិច្ចប្រជុំដែលយុវជនម្នាក់ក្នុងចំណោម ១២ នាក់នោះ លួចបង្ហើបឱ្យដឹងថា ដើម្បីរៀបចំផែនការ បំផ្លាញការបោះឆ្នោតខាងមុខស្របតាមផែនការរបស់មេចលនាឧទ្ទាមសង្គ្រោះជាតិ សម រង្ស៊ី។

ប្រភពយុវជនដដែលបានឱ្យដឹងថា ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាអ្នកដើរតាមនយោបាយ សម រង្ស៊ី ចូលរួមក្នុងការបំផ្លាញរបបរាជានិយមនៅកម្ពុជា បានដាក់ផែនការដល់យុវជនទាំង ១២ រូបឱ្យស្រាវជ្រាវរកនូវ ឯកសារទាំងឡាយដែលបានផ្សព្វផ្សាយនៅអំឡុងពេលនៃការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ និងព្រឹត្តិការណ៍ បាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតមកធ្វើការផ្សព្វផ្សាយឡើងវិញដើម្បីប្រឆាំងនឹងការបោះឆ្នោត។ ពួក គេត្រៀមនឹងធ្វើសកម្មភាពក្នុងការបំផុសរឿងទំនាស់ដីធ្លី និងដើរញុះញង់ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី កុំទទួលយកនូវដំណោះស្រាយដែលរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធសម្រេច និងបន្តផ្សព្វផ្សាយញុះញង់ នៅតាមបណ្តាញទំនាក់ទំនងសង្គមឱ្យបានច្រើន។

ជាមួយគ្នានេះ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ក៏បានណែនាំឱ្យក្រុមយុវជនញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ ជាពិសេសប្រឆាំងនឹងជនជាតិ វៀតណាម ~ អ្នកវិនិយោគចិន និងផលិតផលពីប្រទេសវៀតណាម និងចិន ជាដើម។ ល។

ពួកគេក៏ត្រៀមនឹងបង្ហោះរូបភាព ដែលពួកគេធ្លាប់បានទៅញុះញង់ដើម្បីបង្អោយមានជាបាតុភាពហឹង្សា នៅតាមព្រំដែនជាមួយវៀតណាមផងដែរ និងការបង្កើតពាក្យចចាមអារាម និងប្រឌិតព័ត៌មានមិនពិតអំពីថា មានជនជាតិវៀតណាមទៅហែរក្បួនឃោសនាបោះឆ្នោតនិងទៅបោះឆ្នោត ក៍ដូចជាការប្រឌិតថាទឹកខ្មៅ ប្រើប្រាស់សម្រាប់ការបោះឆ្នោតអាចលប់បានភ្លាមៗផងដែរ ជាពិសេសការផលិតនូវពត៍មានក្លែងក្លាយផ្សេងៗ ចោទប្រកាន់មកលើថ្នាក់ដឹកនាំនិងគណបក្សកាន់អំណាចដឹកនាំដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន ជា ទំរង់ថាជាការបែកធ្លាយពត៍មាននេះពត៍មាននោះ ។ល។ គោលដៅសំខាន់ដែលទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ណែនាំ ឱ្យក្រុមយុវជនជាតារាហ្វេសប៊ុកទាំង ១២ រូប នៃខ្មោចបក្សសង្គ្រោះជាតិនោះកម្រើកឡើងនូវសកម្មភាពអវិជ្ជមាន នេះ គឺដើម្បីប្រឆាំង បង្ខូច និងបំផ្លាញនូវដំណើរការបោះឆ្នោត ហើយទិសដៅចុងក្រោយ គឺញុះញង់ប្រជាពលរដ្ឋ កុំឱ្យទៅបោះឆ្នោត។

ទង្វើរបស់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ គឺជាការចូលរួមសមគំនិតជាមួយទណ្ឌិត សម រង្ស៊ី ប្រឆាំងទាំងស្រុង ទាំងនឹងព្រះរាជសារព្រះមហាក្សត្រខ្មែរ និងក៏ជាផែនការចូលរួមប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរដែល សំណុំរឿងនេះ ទណ្ឌិត សម រង្ស៊ី បាននិងកំពុងប្រឈមមុខច្បាប់។

សមត្ថកិច្ចគួរតែតាមដាន និងស៊ើបអង្កេតលើផែនការទុច្ចរិតនេះដើម្បីទប់ស្កាត់ និងបង្ក្រាបក្រុមជន ក្បត់ជាតិទាំងនេះ កាពារសិទ្ធិប្រជាពលរដ្ឋ និងការពារលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា៕ ពល ពានរិន្ទ


ចែករំលែក៖