ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៤រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងវត្តញាណរង្សី ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានរៀបចំពិធីប្រគល់ទេយ្យទាន ដល់ក្រសួងធម្មការ និងសាសនា ពីព្រះតេជគុណ ខឹម សម្បត្តិ អនុគណខណ្ឌឫស្សីកែវ និងជាប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ហើយក៏ជាព្រះចៅអធិការវត្តញាណរង្សីផងដែរ ។
ក្នុងពិធីទទួលទេយ្យទានពីសំណាក់ព្រះសង្ឃវត្តញាណរង្សីនារសៀលថ្ងៃពុធ ១៤រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ មានលោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ។
ព្រះតេជគុណ ខឹម សម្បត្តិ បានមានសង្ឃដិកាថា បើគ្មានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អាណាចក្រ និងពុទ្ធចក្រក៏គ្មានដែរ ។
ព្រះតេជគុណបានមានសង្ឃដិកាទៀតថា បើទោះជាទេយ្យទាន ក៏ដូចជាអំណោយទាំងនេះ វាមិនច្រើនទៅតាមតម្រូវការចាំបាច់ក៏ពិតមែន តែវាអាចជួយបានមួយគ្រាសម្រាប់ជនងាយរងគ្រោះ ។
លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានថ្លែងអំណរគុណ និងបញ្ជាក់នៅចំពោះមុខព្រះតេជគុណថា អំណោយទាំងនេះ ខ្ញុំក្នា នឹងយកទៅចែកជូនដល់ជនទីទាល់ក្រ ចាស់ជរា ឬក៏ប្រជាពលរដ្ឋដែលជួបការលំបាក ។ លោកបានបន្តថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មិនប្រកាន់និន្នាការ សាសនា ឬក៏ពណ៌សម្បុរណានោះទេ ហើយក៏មានសប្បុរជនមួយចំនួន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយដើម្បីចែកជូនដល់ជនងាយរងគ្រោះ ។
អំណោយខាងលើនេះរួមមាន អង្ករ១តោន, ទឹកក្រូច៥កេះ, ស្ករស៣០គីឡូក្រាម, ទឹកដោះគោខាប់២០កំប៉ុង, ត្រីខ១០យួរ, មី១០កេះ, ទឹកស៊ីអីវ ទឹកត្រី២០យួរ, ទឹកបរិសុទ្ធ១០កេះ, ប្រឡុង២សម្រាប់, តែ២០០កញ្ចប់ និងថវិកា៤លានរៀល ៕ អរុណរះ