ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃ កម្មករនៅខេត្តកំពង់ចាម​បន្តដួលសន្លប់១៥៦នាក់ហើយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ មន្ត្រីសន្តិសុខរោងចក្រ ជូ ហួយ បានឲ្យដឹងថា នៅម៉ោង ១៦៖០០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចរោងចក្រកាត់ដេរស្បែកជើងសាខា ជូ ហួយ និងសាន់ស៊ូហ្កាមិន ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្កកំពង់ចាម មានកម្មាការិនី ១០៣នាក់បានបន្តដួលសន្លប់ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះ ៩នាក់ផងដែរ។ កម្មការិនី ដែលដួលសន្លប់នេះ មានកម្មការិនីរោងចក្រជូហ៊ួយ ៥០នាក់ និងកម្មការិនីរោងចក្រសាន់ស៊ូហ្កាមិន ៥៣នាក់។

បន្ទាប់ពីកើតហេតុការណ៍នេះ កម្មការិនីទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកព្រៃឈរ។ ក្នុងនោះស្រ្តីមានផ្ទៃពោះរោងចក្រជូហួយ ៤នាក់ និងរោងចក្រសាន់ស៊ូហ្គាមិនចំនួន ៥នាក់។

សូមរំលឹកថា ចាប់ពីថ្ងៃទី១២ និងដល់ថ្ងៃទី១៣ ខែកក្កដា មានកម្មការិនី ១៥៦នាក់ហើយ ដែលបានដួលសន្លប់ដោយមិនដឹងពីមូលហេតុ។ ប៉ុន្តែមានកម្មការិនី៥០នាក់ បានធូរស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ ៕


ចែករំលែក៖