ខេត្តស្វាយរៀង ៖លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ដែលបានផ្ដល់នូវអំណោយដ៏ថ្លៃថ្លាគឺ អគារសិក្សាមួយខ្នង បួនជាន់ មាន ៤០ បន្ទប់ និងអគារទីចាត់ការមួយខ្នង ក្នុងឱកាសដែលសម្ដេចអញ្ជើញចុះសួរសុខទុក្ខមន្ត្រីរាជការ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ការថ្លែងអំណរគុណដល់សម្ដេចនាពេលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ខែកក្ដដាឆ្នាំ២០១៨នៅក្នុងវិទ្យាល័យស្វាយរៀងដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ស្វាយរៀង ប្រមាណជិត២០០នាក់។
លោក នាយកវិទ្យាល័យស្វាយរៀងបានបន្តទៀតថា ពួកយើងទាំងអស់មានក្ដីរំភើបនិងសប្បាយចិត្តយ៉ាងពន់ពេកនិងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សម្ដេចតេជោនិងសម្ដេចគតិព្រិទ្ធបណ្ឌិតដែលតែងតែមានទឹកចិត្តសណ្ដោសប្រណីដឹងសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាបានផ្ដល់ អំណោយសាលារៀនជាច្រើនកន្លែងនៅតាមភូមិឃុំស្រុកដែលនៅជិតផ្ទះដើម្បីក្រេបចំណេះវិជ្ជារៀនសូត្រដល់សិស្សានុសិស្សព្រោះជាទំពាំងស្នងឬស្សីដល់ប្រទេសជាតិទាំងមូលផងដែរ។
លោកនាយកក៏៏ដូចជាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាយាល័យស្វាយរៀងក៏បានបួសសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពជា គុណបុណ្យព្រះរតនៈត្រ័យកែវទាំងបីវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ឫទ្ធីតេជៈបារមីព្រះឥន្ម ព្រះព្រហ្ម ព្រះនាងចេក ព្រះនាងចម សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់យ៉ាងចំពោះសម្ដេចទាំងពីរ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយកាយពលរឹងមាំ បញ្ញាញាណភ្លឺថ្លា សុខភាពបរិបូណ៌ ជន្មាយុយឺនយូរ សុភមង្គលក្នុងក្រុមគ្រួសារ សមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ និងសម្រេចបានជោគជ័យនៅថ្ងៃបោះឆ្នោត នាថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យមានសុខសន្ដិភាព សម្បូររុងរឿង មានការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាតិមាតុភូមិកម្ពុជាដ៏បវរថ្លៃថ្លានៃយើងទាំអស់គ្នា ៕ យឹម សុថាន