ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុង ប្រឡាយទឹកដោយមានម៉ូតូសង្កត់ពីលើ គេសង្ស័យថាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ។ ហេតុការណ៍នេះ ត្រូវគេប្រទះឃើញនៅវេលាម៉ោង៦និង១៣នាទីព្រឹក ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងប្រឡាយជាប់ចិញ្ចើមផ្លូវជាតិលេខ៩ ឋិតក្នុងភូមិធ្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រង។
តាមការលើកឡើងរបស់គ្រួសារសពបាននិយាយថា ប្តីរបស់គាត់ឈ្មោះ មុំ សុខឃុន អាយុ៣៥ឆ្នាំ គាត់ជាមន្ត្រីយោធា បំរើការនៅការរិយាល័យទី៣ យោធភូមិភាគទី១ រស់នៅភូមិរានុកូល សង្កាត់ ក្រុងស្ទឹងត្រែង។ តែបច្ចុប្បន្នគាត់ឆ្លៀតរកក្រៅម៉ោងធ្វើការ ដើម្បីជួយដល់ជីវិភាពគ្រូសារ ដោយប្រើប្រាស់ម៉ូតូទ្រីមសង់សឹរី ២១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្ទឹងត្រែង.1B.1698 ដើរទិញត្រីពីវារីអគ្គីសនីសេសានក្រោមពីរ យកមកលក់តាមភូមិ ឃុំកើត ហេតុខាងលើដល់ពេលកើតហេតុទើបមានដំណឹងថា ប្តីគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ ទើបគាត់រួសរាន់មកដល់កន្លែងកើតហេតុតែម្តង។
ជុំវិញរឿងនេះ លោកគង់ ស៊ីណា មេប៉ុស្តិ៍ឃុំសំអាង បានបញ្ជាក់ថា នេះជាគ្រោះថ្នាក់ ចរាចរណ៍បង្កដោយខ្លួនឯង មិនម៉ែនជាអំពើឃាតកម្មនោះទេ ក្រោយពីរការពិនិត្យលើសាកសព រួចរាល់លោកក៍បានប្រគល់សាកសព ជនរងគ្រោះខាងលើក៏បានប្រគល់ជូនអង្គភាពនិងក្រុមគ្រួសារ ដឹកតាមឡានសាមុយរបស់ពេទ្យយោធា យកទៅផ្ទះធ្វើបុណ្យទៅតាមប្រពៃណីខ្មែ ៕ មាស សុផាត