ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋខ្មែរ៖ សន្ធឹកកក្រើកមេឃកក្រើកដីនៃកងទ័ពទេវតា ជាសញ្ញានៃជ័យជំនៈ!

ចែករំលែក៖

ថ្ងៃសុក្រទី២៧ កក្កដា ត្រូវនឹងថ្ងៃសីលផង កងទ័ពទេវតា ដឹកនាំដោយមេទ័ពដ៏ខ្លាំងពូកែរបស់ជុំរុំទេវតា ឈ្មោះថាបុរសខ្លាំងរបស់កម្ពុជាដែលប្រយុទ្ធ ១០០ ដងឈ្នះ ១០០ ដង បានធ្វើឲ្យកក្រើកមេឃកក្រើកដីក្នុងផ្ទៃ នៃរាជធានីភ្នំពេញ ក៏ដូចជានៅលើផ្ទៃនៃព្រះរាជាណាចក្រអច្ឆរិយៈទាំងមូល។ កងទ័ពទេវតាចេញបង្ហាញឬទ្ធិ ចំថ្ងៃសីល គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា៖

អត្ថន័យទី១៖ គឺជាសញ្ញានៃជ័យជំនៈរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ នេះយ៉ាងពិតប្រាកដ។

អត្ថន័យទី២៖ គឺជាសញ្ញានៃជ័យជំនៈបស់ប្រជាជនកម្ពុជាក្នុងដំណើរឈានទៅមុខនៅលើវិថីនៃសន្តិភាព និងការអភិវឌ្ឍន៍ដែលគ្មានអ្នកណាអាចរារាំងបាន។

អត្ថន័យទី៣៖ ជាសញ្ញាបញ្ជាក់ថាប្រទេសកម្ពុជា គឺជាដែនដីដែលពោរពេញដោយសុខសន្តិភាពដែល ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរបរទេសអាចរស់នៅនិងស្នាក់នៅដោយសុខសាន្ត។

អត្ថន័យទី៤៖ គឺជាសញ្ញាដែល បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតានៅតែ ជាសេចក្តីត្រូវការចាំបាច់មិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសម្រាប់ប្រទេសកម្ពុជា។

អត្ថន័យទី៥៖ គឺជាសញ្ញាដែលបញ្ជាក់ថាពីអំណឹះតទៅ ប្រទេសកម្ពុជាគឺជាដែនដីដ៏សុខសាន្តរបស់ ប្រជាពលរដ្ឋខ្មែរក្រោមការការពារ និងការប្រសិទ្ធិពរជ័យពីសំណាក់ទេវតាថែរក្សាព្រះរាជាណាចក្រ ដែលគ្មានអ្នកណាអាចបំផ្លាញ បានឡើយ។

អត្ថន័យទី៦៖ ជាសញ្ញាបញ្ជាក់ពីបរាជ័យទាំងស្រុង និងយ៉ាងអាម៉ាស់បំផុតរបស់ក្រុមបំផ្លាញជាតិ បំផ្លាញ ប្រជាធិបតេយ្យ និងបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ពីព្រោះពួកគេមិនអាចបំផ្លាញដែនដី ដែលការពារដោយទេវតាបានឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងត្រូវទេវតាបរាមុខឲ្យវិនាសអន្តរាយងើប មុខមិនរួចឡើយដោយសារតែទង្វើដ៏អាក្រក់ក្បត់ជាតិ ក្បត់សាសនា និងព្រះមហាក្សត្រ ដែលជាព្រលឹង របស់ព្រះរាជាណាចក្រអច្ឆរិយៈ។

សរុបមកវិញ ការបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះគឺជាការបោះឆ្នោតដែលពោរពេញទៅ ដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព និងសុខសន្តិភាព ក្រោមក្រសែភ្នែកតាមដានពីសំណាក់អ្នក សង្កេតការណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ នេះហើយជាកម្ពុជាក្នុងសម័យតេជោសែន ដែលប្រជាពល រដ្ឋត្រូវការចាំបាច់មិនអាចខ្វះបាន៕ ប្រជាពលរដ្ឋម្នាក់ក្នុងរាជធានីភ្នំពេញ


ចែករំលែក៖