ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់បានកំពុងតែធ្វើម្ហូប ស្រាប់តែផ្ទុះកំពុងហ្គាសបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅបន្ទប់ជួល១០០ បន្ទប់ខាងក្រោយផ្សារអង្គ នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ មុនពេលកើតមាននារីម្នាក់បានធ្វើម្ហូបដោយក្នុងបន្ទប់នោះមានមនុស្សប្រុស ស្រី៣នាក់ ខណៈកំពុងចំអិនម្ហូបស្រាប់តែផ្ទុះកំប៉ុងហ្គាសឡើង បណ្តាលមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល ។
ជនរងគ្រោះរងរបួសធ្ងន់ស្រាលទាំង២នាក់ ត្រូវបានប្រជាពលរដ្ឋ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរដោយ ដំបូងឡើយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅ៣បានមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីពិនិត្យជាក់ស្តែង ដោយរងការខូចខាតបន្តិចបន្តួច ៕ សុខាសែនជ័យ