ខេត្តកំពង់ធំ៖ គ្រោះធម្មជាតិរន្ទះបាញ់ បានបាញ់ ជីតា និងចៅ វេលាម៉ោង១២និង៣០នាទី នៅថ្ងៃអាទិត្យ ០៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចត្រពាំងព្រៃ ភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីរន្ទះ បាញ់បណ្តាលឲ្យរងរបួសមនុស្ស២នាក់ ១.ជនរងគ្រោះឈ្មោះ ជួន ជឺ ភេទប្រុស អាយុ ៥៩ឆ្នាំ (របួសស្រាល) ត្រូវជាជីតា ។ ២ ជនរងគ្រោះឈ្មោះ ជាវ ចាវ ភេទប្រុស អាយុ ១៥ឆ្នាំ (របួសធ្ងន់ យកទៅសង្រ្គោះនៅមន្ទីរពេទ្យ) ត្រូវជាចៅ ។
មូលហេតុ ជនរងគ្រោះទាំង២នាក់បានដើរទៅមើលស្រូវ ពេលមេឃកំពុងភ្លៀង ៕ ប៊ុនរិទ្ធី