ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើម្ហូបផ្ទុះកំប៉ុងហ្គាសរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់បានកំពុងតែធ្វើម្ហូប ស្រាប់តែផ្ទុះកំពុងហ្គាសបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង​៦និង​២០នាទី​ល្ងាច ​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ ​នៅ​បន្ទប់​ជួល​១០០​ បន្ទប់​ខាងក្រោយ​ផ្សារ​អង្គ​ ​នៅ​ភូមិ​អង្គ​ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ ​មុនពេលកើតមាននារីម្នាក់បានធ្វើម្ហូបដោយក្នុងបន្ទប់នោះមានមនុស្សប្រុស ស្រី៣នាក់ ខណៈកំពុងចំអិនម្ហូបស្រាប់តែផ្ទុះកំប៉ុងហ្គាសឡើង បណ្តាលមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល ។

ជនរងគ្រោះ​រង​របួស​ធ្ងន់​ស្រាលទាំង​២នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​ដោយ​ ដំបូង​ឡើយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣បាន​មកដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​ផងដែរ​ ដើម្បីពិនិត្យជាក់ស្តែង​ ដោយរងការខូចខាតបន្តិចបន្តួច ៕ សុខាសែនជ័យ


ចែករំលែក៖