ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង ខណៈកំពុងធ្វើចរាចរណ៍ ទំនងជាល្បឿនល្បឿនផងនោះ បានគេចពីរថយន្តមួយគ្រឿងទៀត ក៏ស្រាប់តែជ្រុលចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលតែម្តង ។
ករណីនេះមិនបង្កឲ្យគ្រោះថ្នាក់អ្វីធំដុំនោះទេ គ្រាន់តែអ្នកបើកបររថយន្តបង្ករងរបួសស្រាលនៅត្រង់ក្បាលប៉ុណ្ណោះ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខបាននិងកំពុងចុះត្រួតពិនិត្យនៅទីតាំងកើតហេតុផ្លូវលេខ៥៩៨ កែងនឹងផ្លូវគង្គាផុស ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលហេតុការណ៍នេះផងដែរកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ៕