ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកឥដ្ឋ​គេចពីរថយន្តមួយគ្រឿង ជ្រុលបុករបងផ្ទះពលរដ្ឋ​

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង ខណៈកំពុងធ្វើចរាចរណ៍ ទំនងជាល្បឿនល្បឿនផងនោះ បានគេចពីរថយន្តមួយគ្រឿងទៀត​ ក៏ស្រាប់តែជ្រុលចង្កូតទៅបុក​របងផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលតែម្តង ។

ករណីនេះ​មិនបង្កឲ្យគ្រោះថ្នាក់​អ្វីធំដុំនោះទេ គ្រាន់តែអ្នកបើកបររថយន្តបង្ករងរបួសស្រាលនៅត្រង់ក្បាលប៉ុណ្ណោះ ។

បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញ​ចរាចរណ៍ខណ្ឌសែនសុខ​បាននិងកំពុងចុះត្រួតពិនិត្យ​នៅទីតាំងកើតហេតុ​ផ្លូវលេខ៥៩៨ កែងនឹងផ្លូវគង្គាផុស ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលហេតុការណ៍នេះផងដែរ​កើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ៕


ចែករំលែក៖