ខេត្តឧត្ដរមានជ័យ៖ យោធាសឹករងក្រុងសំរោងផ្ទុះអាវុធមួយគ្រប់ គំរាមចាប់ឈើទៅលើក្រុមកម្មករអូសឈើ នៅតាមបន្ទាត់ព្រំដែន រត់បាតជើងសព្រាត គេចខ្លួនពួនអាត្មា នៅពេលមន្រ្ដីយោធានោះចរចា មិនត្រូវថ្លៃគ្នា ជាមួយ នឹងថៅកែឈើនៅតំបន់នោះ ។
ពលរដ្ឋនៅក្នុងហេតុការណ៍បានឲ្យដឹងថា ការផ្ទុះអាវុធ បង្ករឡើងដោយកងកម្លាំងយោធា សឹករងកងអនុសេនាធំ លេខ៨ នៃសឹករងក្រុងសំរោង ចំនួនពីររូប ទីមួយឈ្មោះ ចាន់ និងឈ្មោះ ស៊ុន នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអូទឹកចោល ផ្លូវឫស្សីតោង ភូមិត្រពាំងត្រាវ ឃុំអន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ប្រពលរដ្ឋរស់នៅភូមិខាងលើជាច្រើនគ្រួសារបានលើកឡើងថា មន្រ្ដីយោធាសឹករងឈ្មោះចាន់ ដែលល្បីខាងជម្រិតទារប្រាក់ពីពួកគាត់ថា ជាអ្នករកស៊ីបទល្មើសឈើនៅលើខ្នងភ្នុំតំបន់ខាងលើនោះដែរ ។
ក្រុមពល រដ្ឋបានលើកឡើងបន្ថែមថា ជាច្រើឆ្នាំមកហើយ ពួកគាត់ត្រូវបានយោធាសឹករងក្នុងសំរោង បានធ្វើសកម្មភាពយង់ឃ្នង ឃោរឃៅខ្លាំងណាស់មកលើ ពួកគាត់ទៅ ជីកកកាយគល់បេង និងកាត់ឈើបង្គោលរបងក៏ត្រូវក្រុមយោធាខាងលើ សម្លុតគំរាមកំហែងជម្រិតទារប្រាក់តាមតែអំពើចិត្ត ពេលខ្លះ គេយក១០ម៉ឺន ២០ម៉ឺនរៀល ទៅ១០០ដុល្លារ ទោះជាពួកគាត់យកឈើទាំងនោះមកលក់ខាតក៏ពួកគេត្រូវតែយកយកប្រាក់តាមអ្វី ដែលពួកគេទាមទារឲ្យទល់តែបានដែរ ពោលគឺថា ហុតឈាមរាស្រ្ដ ទាំងរស់តែម្ដង ។
លោកឧត្ដមសេនីយ៍ទោ តុន ញាន មេបញ្ជាការសឹករងខេត្តឧត្ដរមសនជ័យ បានឲ្យដឹងថា មេបញ្ជាការរង ពិតជាបានបាញ់អាវុធខ្លីមួយគ្រាប់ពិតប្រាកដ មែន ព្រោះតែកាំភ្លើង ចាប់តាំងពីបើកម កមិនដែលបាញ់សាកល្បងមួយដង ណាឡើយ ហើយបាញ់នៅកណ្ដាលព្រៃ នៅឯលើភ្នំឯណោះ ពីព្រោះលោកបានដាក់បទបញ្ជាឲ្យកងកម្លាំល្បាតការពារមិនឲ្យពលករឆ្លងដែនកាប់ឈើ ទើបធ្វើឲ្យកម្មករទាំងនោះភ័យ ខ្លាំង និងរាយការណ៍បំប៉ោង ៕ ប៉ែន នួន