ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​វ័យ​៤៦​ឆ្នាំ​ ពិការ​ជើង​ម្នាក់​ដើរ​ធ្លាក់ទឹក​ប្រឡាយ​លង់​ ស្លាប់​នៅ​ចំណុច​បឹង​ឆ្លាត​ឃុំ​ស្រែ​ស្តុក​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ គួរ​ឲ្យ​អាណិត​និង​រន្ធត់​ដោយ​ស្ត្រី​វ័យ​៤៦​ឆ្នាំ​ពិការ​ជើង​ម្ខាង​ម្នាក់​បាន​ធ្លាក់ទឹក​ប្រឡាយ​លង់​ស្លាប់​ ខណៈ​ពេល​រូប​គាត់​ដេញ​ក្របី​ពី​ផ្ទះ​ទៅ​ឃ្វាល​នៅ​ចំណុច​បឹង​ឆ្លាត​ ស្ថិត​ក្នុងភូមិ​ធ្លា​អំពិល​ ឃុំ​ស្រែ​ស្តុក​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ ករណី​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់​នា​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ចក់​ យី​ អាយុ​៤៦​ឆ្នាំ​ ភេទ​ស្រី​ រស់នៅ​ភូមិ​ធ្លា​អំពិល​ ឃុំ​ស្រែ​ស្តុក​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​បាន​ដេញ​ក្របី​ពី​ផ្ទះ​របស់​គាត់​ទាំង​ជើង​ម្ខាង​ ក្នុង​គោលបំណង​យក​ទៅ​ឃ្វាល​លុះ​ដេញ​ក្របី​ដល់​ចំណុច​បឹង​ឆ្លាត​ ស្ថិត​ក្នុងភូមិ​ធ្លា​អំពិល​ ឃុំ​ស្រែ​ស្តុក​ រូប​គាត់​បាន​ដើរ​ធ្លាក់ទឹក​ប្រឡាយ​ក៏​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​រូប​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​មាន​ប្តី​ កូន​ ដូច​គរ​ឯង​ដែរ​តែ​កូនៗ​គេ​របស់​គាត់​ ចេញ​ទៅ​ប្រកប​មុខរបរ​ ដើម្បី​រក​ប្រាក់​ចំ​ណុ​ល​ជួយ​ក្នុង​បន្ទុកគ្រួសារ​ អុំ​ស្រី​ចក់​ យី​ តែងតែ​ដេញ​ក្របី​ពី​ផ្ទះ​ទៅ​ឃ្វា​ជា​រៀងរាល់ថ្ងៃ​ តែ​នៅ​ថ្ងៃ​កើតហេតុ​បងស្រី​ចក់​ យី​ ទំនងជា​មិន​ស្រួលខ្លួន​ទើប​គាត់​ដើរ​ធ្លាក់ទឹក​ប្រឡាយ​លង់​ស្លាប់​បាត់បង់​ជិ​វិត​។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​មូលដ្ឋាន​លោក​វេ​សេនីយ៍​ឯក​ លីវ​ សេង​ហ៊ឺ​ម​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង​បាន​អះអាង​ថា​ ករណី​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ​ គឺ​ដោយសារ​ខ្យល់គរ​វិលមុខ​ដួល​ធ្លាក់​ចូល​ទឹក​ប្រឡាយ​ងើប​មិន​រួច​ព្រោះ​គាត់​ពិការ​ជើង​ម្ខាង​ទើប​បណ្តាល​ឲ្យ​រូប​គាត់​ស្លាប់​បែប​នេះ​។​ ក្រោយ​ពេល​កើតហេតុ​និង​ពិនិត្យ​របស់​សមត្ថកិច្ច​សាកសព​ស្ត្រី​រង​គ្រោះ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ប៉ឹម ពិន


ចែករំលែក៖