ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងអាគុយរថយន្តឆេះផ្អើលទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីរថយន្តមួយគ្រឿង បានឆ្លងអាគុយធ្វើឲ្យផ្ទុះឆេះកាលពីវេលារម៉ោង​១២ ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៨ នៅចំណុចយានដ្ឋានជួសជុលរថយន្ត​ OLYMPIC TRANSPORT Co,LTD​ ស្ថិតនៅ ភូមិទួលពង្រ​​​ សង្កាត់ចោមចៅ១ ខណ្ឌពោធិជ័យ រាជធានីភ្នំពេញ​ ​។

ម្ចាស់ការ៉ាស ឈ្មោះ ហេង គិមសាង​ ភេទប្រុស​​ អាយុប្រហែល​៤៥ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងហ្វត​១២កៅអី (ប្រភេទរថយន្តទេសចរណ៍) បានឆ្លងអាគុយហើយបានផ្ទុះឡើង បង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមនោះរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

សមត្ថកិច្ចបានបន្តថា​ ក្នុងករណីខាងលើនេះប្រើរថយន្តពន្លត់អគ្គិភ័អស់មួយគ្រឿង​មកពីស្នងការនគរបាលរាជធានីភ្នំពេញហើយក៏បានរលត់ទាំងស្រុង ៕ សុខាសែនជ័យ


ចែករំលែក៖