ព័ត៌មានទាន់ហេតុការណ៍៖

នៅពេលនេះបងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីជាច្រើនកំពុងធ្វើដំណើរមកចូលរួមទស្សនាការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ដែលជាថ្ងៃចុងក្រោយ!

ចែករំលែក៖

នៅពេលនេះបងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីជាច្រើនកំពុងធ្វើដំណើរមកចូលរួមទស្សនាការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំងកាន់តែច្រើនឡើងៗ ជាមួយទឹកមុខញញឹមរីករាយគ្រប់ៗគ្នា។ ធាតុអាកាសនៅទីនេះគឺមាន ខ្យល់ធ្លាក់ មេឃស្រឡះល្អ ដែលបង្កភាពងាយកាន់តែងាយស្រួលដល់បងប្អូនបានមកកំសាន្តនៅតាមមាត់ទន្លេ។

ថ្ងៃនេះគឺជាថ្ងៃទី ៣ ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកហើយ។ សូមបងប្អូនចូលរួមកំសាន្តសប្បាយរីករាយអោយបានច្រើនកុះករនៅក្នុងពិធីដ៏អធិកអធមថ្ងៃនេះ។

អរគុណដល់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់បានល្អ ដើម្បីបងប្អូនជនរួមជាតិ និងទេសចរអន្តរជាតិបានសប្បាយរីករាយនៅក្នុងឪកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប សំពះព្រះខែ និងអកអំបុកចំនួន៣ថ្ងៃនេះ៕


ចែករំលែក៖