ព័ត៌មានទាន់ហេតុការណ៍៖

សៀវភៅ​ពីរ​ក្បាល​របស់​ប្រទេស​ចិន បាន​បោះ​ពុ​ម្ភ​ជា​ភាសា​ខ្មែរ ​និយាយ​ពី​អភិបាលកិច្ច​សកល និង​ការស្តារ​វប្បធម៌​ឡើងវិញ​

ចែករំលែក៖

ភ្នំពេញ៖ សៀវភៅ​ចំនួន​ពីរ​ក្បាល​របស់​ប្រទេស​ចិន ជាផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ ​«ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​»​ ហើយត្រូវបាន​បោះ​ពុ​ម្ភ​ជា​ភាសា​ខ្មែរ​ ដោយចែកចាយ​និង​ផ្សព្វផ្សាយ​ក្នុងប្រទេស​កម្ពុជា ដែល​និយាយ​ពី​អភិបាលកិច្ច​សកល និង​ការស្តារ​វប្បធម៌​ឡើងវិញ​ ។ ​

សៀវភៅ ​«ជម្រើស​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ចិន​ក្នុង​អភិបាលកិច្ច​សាកល​» មាន​២៨១​ទំព័រនិពន្ធ​ដោយ​លោក​ហ៊ើ​យ៉ា​ហ្វី​អតីត​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​ជា​អនុប្រធាន​ការិយាល័័យ​កិច្ចការ​ចិន​ក្រៅប្រទេស​របស់​ក្រុមប្រឹក្សារដ្ឋ​ ។ ​លោក​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​នៃ​សាកលវិទ្យាល័យ​រ៉េ​នី​ន​ប្រទេស​ចិន​ ។ ​

ចំណែក​មជ្ឈមណ្ឌល​កម្ពុ​ជា​សម្រាប់​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១​ទទួលបន្ទុក​បកប្រែ​ជា​ភាសា​ខ្មែរ​ខណៈ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​RDCYThinkTank​និង​សារពត៌មាន​ជាន​ហ្វា​(JianHuaDaily)​ជា​អ្នក​បោះ​ពុ​ម្ភ​ផ្សាយ​ ។ ​រីឯ​សៀវភៅ​«​ការស្តារ​វប្បធម៌​ឡើងវិញ​»​និពន្ធ​ដោយ​លោក​ជី​ង​យាន​កូ​ជា​អ្នកនិពន្ធ​ចិន​មាន​២៦០​ទំព័រ​បាន​ត្រូវ​បោះ​ពុ​ម្ភ​ផ្សាយ​ដោយសារ​ពត៌មាន​ជាន​ហ្វា​និង​ទទួលបន្ទុក​បកប្រែ​ដោយ​មជ្ឈមណ្ឌល​កម្ពុ​ជាស​ម្រា​ប់​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១​ ។ ​

អ្នកនិពន្ធ​សៀវភៅ ​«​ជម្រើស​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ចិន​ក្នុង​អភិបាលកិច្ច​សាកល​»​បាន​លើកឡើងថា​៖​អភិបាលកិច្ច​ថ្នាក់ជាតិ​និង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេសជាតិ​ ។ ​អភិបាលកិច្ច​ល្អ​នៅ​ថ្នាក់​សាកល​ក៏​ទាមទារ​ឱ្យមាន​អភិបាលកិច្ច​ល្អ​ដែរ​ ។ ​អភិបាលកិច្ច​សាកល​និយាយ​ពី​របៀប​គ្រប់គ្រង​និង​បង្កើត​វិធាន​ច្បាប់​សម្រាប់​ពិភពលោក​ដែល​យើង​រស់នៅ​ ។ ​

អភិបាលកិច្ច​សកល រួមមាន អង្គការ​អន្តរជាតិ​គ្រប់​ប្រភេទ សន្ធិសញ្ញា កិច្ចព្រមព្រៀងទ្វេភាគី និង ពហុភាគី បទដ្ឋាន​និង​ច្បាប់​អន្តរជាតិ​សម្រាប់​ការអនុវត្តន៍​ជា​អន្តរជាតិ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សាកល ដែល​ធាតុ​ទាំងអស់នេះ​បង្កើតបានជា​ប្រព័ន្ធ​អភិបាលកិច្ច​សកល​ ។ ​

ប្រទេស​ចិន​ដែលមាន​សេដ្ឋកិច្ច​ធំ​និង​បើកចំហ​និង​ជា​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​គឺជា​អ្នកចូលរួម​និង​ជា​តួអង្គ​សំខាន់​នៅក្នុង​ប្រព័ន្ធ​នេះ​ ។ ​នៅពេលដែល​ប្រទេស​ចិន​បានធ្វើ​ដំណើរ​ទៅដល់​ពាក់កណ្តាល​ពិភពលោក​ចិន​ត្រូវផ្តោត​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​ថែមទៀត​ទៅលើ​អភិបាលកិច្ច​សកល​និង​បញ្ហា​នានា​ដែល​ជាប់ទាក់ទង​ ។ ​

គួរ​ជម្រាប​ថា​នៅក្នុង​សៀវភៅ ​«​ជម្រើស​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ចិន​ក្នុង​អភិបាលកិច្ច​សកល​» មាន​៨​ជំពូក ដែល​និយាយ​ពី​ប្រវត្តិ​,​ស្ថានភាព​បច្ចុប្បន្ន​,​ឬ​សគល់​វប្បធម៌​,​ឱកាស​និង​បញ្ហា​ប្រឈម​និង ប្រវត្តិ​នៃ​ការចូលរួម​របស់​ប្រទេស​ចិន​នៃ​អភិបាលកិច្ច​សកល​ព្រមទាំង​ការ​ស្តារឡើងវិញ​អភិបាលកិច្ច​ក្នុង​តំបន់ ទំនាក់ទំនង​ចិន​អាមេរិក អភិបាលកិច្ច​សកល និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ថ្មី​ ។ ​

លោក​ជី​ង​យាន​កូ​អ្នកនិពន្ធ​សៀវភៅ​ «​ការស្តារ​វប្បធម៌​ឡើងវិញ​» ​បាន​និយាយថា​ «​ការស្តារ​វប្បធម៌​ឡើងវិញ​គឺជា​សុបិន​ចិន​»​ ។ ទស្សនាទាន​សុបិន​ចិន ឆ្លុះបញ្ចាំង​ពី​បញ្ហា​ចម្បងៗ​នៃ​នយោបាយ ទស្សនវិជ្ជា វប្បធម៌ និង​សង្គម​ចិន​ ។ ​សុបិន​ចិន​ជា​និមិត្តរូប​នៃ​ការចងចាំ​រួម​របស់​ប្រជាជាតិ​និង​ជាការ​ពណ៌នា​គ្រប់​ជ្រុងជ្រោយ​អំពី​ប្រវត្តិសាស្ត្រ​ចិន ជាពិសេស​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​ស្តីពី​ការរង​គ្រោះ​និង​ការ​រំដោះជាតិ​ ។ ​សុបិន​ចិន បង្ហាញ​ពី​របៀប​រស់នៅ ជីវិត​ពិត​ពិត ការអភិវឌ្ឍ និង​ការផ្លាស់ប្តូរ​សង្គម​ ។ ​

សៀវភៅ​នេះ បានឱ្យដឹងថា​៖​ដោយសារ​សុបិន​ចិន​ជា​គោលដៅ​នៃ​ការអភិវឌ្ឍ​របស់​ប្រ​ទស​ចិន​ឯកភាព​ជាតិ ឱកាស​សម្រាប់​ពេលអនាគត​និង​ជា​ផែនការមេ​ថ្មី​មួយ​ស្តីពី​ផ្លូវ​ឆ្ពោះទៅមុខ​របស់​ប្រទេស​ចិន​សុបិន​ចិន​គឺជា​ការបង្ហាញ​នូវ​រូបភាព​ពេញលេញ​គ្រប់​ជ្រុងជ្រោយ​នៃ​គំនិត​ស្មារតី​និង​គតិបណ្ឌិត​របស់​ចិន​ដោយ​គ្របដណ្តប់​លើ​អារយ្យធម៌ សេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និង​បរិស្ថាន​នាពេល​បច្ចុប្បន្ន​ ។ ​

សៀវភៅ​«​ការស្តារ​វប្បធម៌​ឡើងវិញ​»​មាន​១២​ជំពូក​ដែល​និយាយ​ពី​គោលដៅ​ដ៏​មាន​សារៈសំខាន់​របស់​ចិន​ក្នុង​សតវត្សរ៍​ថ្មី​នេះ​គឺ​ដំណើរ​កើតឡើង​វិញ​នៃ​វប្បធម៌​ចិន​,​វប្បធម៌​ជា​ចំណុច​ស្នូល​នៃ​គម្រោង​ជាតិ​,​ដំណើរ​កើតឡើង​វិញ​នៃ​វប្បធម៌​និង​រូបភាព​អន្តរជាតិ​នៃ​វប្បធម៌​ចិន​,​ស្មារតី​វប្បធម៌​នៃ​លទ្ធិ​ខុង​ជឺ ,​វប្បធម៌​ចិន​បុរាណ​, និង​ការរីកចម្រើន​ឡើងវិញ​នៃ​វប្បធម៌​ ៕ស តារា


ចែករំលែក៖