ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់ជីវិតដោយអត្តឃាតចងក សង្ស័យមានជំងឺសរសៃប្រសាទនិងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តតាកែវ: មានករណីមនុស្សធ្វើអត្តឃាតចង.កសម្លាប់ខ្លួនមួយបានកើតឡើងនៅវេលាម៉ោង ៦ព្រឹកថ្ងៃចន្ទ ៩ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅនៅភូមិក្រាំងពោធិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

មន្រ្តីនគរបាល ស្រុកបាទីបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំណាង ស៊ីធឿន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។​ជនរងគ្រោះ បានយក​ខ្សែគោចង.កសម្លាប់ខ្លួននៅលើរនងផ្ទះបាយ ដែលស្ថិតនៅខាងកើតផ្ទះធំជាប់ មានកម្ពស់ ៣ម៉ែត្រ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុដោយគ្មានសាច់ញាតិដឹងជួយសង្គ្រោះទាន់ឡើយ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ ឃើញថាពុំមានស្លាកស្នាម អ្វីគួរកត់សម្គាល់ថាជាអំពើឃាតកម្មនោះទេ ពិតជាបានធ្វើ​អត្ត​ឃាតមែន ដោយសារជនរងគ្រោះ ធ្លាប់មានជំងឺសរសៃប្រសាទ និងមុខសញ្ញាធ្លាប់​ប្រើ​ប្រាស់គ្រឿងញៀនផងដែរ។ បន្ទាប់មកសមត្ថកិច្ចជំនាញប្រគល់សពជូនក្រុមគ្រួសារ​​យកទៅ​ធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖