ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ស្រែកយំរត់ចេញពីផ្ទះឲ្យគេជួយក្រោយផឹកសុីស្រវឹងទាស់​សម្តី​គ្នាជាមួយប្តី​

ចែករំលែក៖

ភ្នំពេញ:​ នារីម្នាក់ ស្រែកយំរត់ចេញពីផ្ទះ​ក្រោយពេលផឹកស៊ីស្រវឹង​ជាមួយប្តី​និយាយ​ទាស់​សម្តី​គ្នា​​រឿងប្តូរផ្ទះជួល។ហេតុការណ៍នេះបង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១១យប់​ ថ្ងៃទី​១៥​ ខែមករា​ ឆ្នាំ​២០១៩ ​នៅ​តាមបណ្ដោយ​ផ្លូវលេខ​២៥៧ ​កែង​និង​ផ្លូវ​លេខ២៣០​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌ​ទួលគោក​។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រី​ជា​ប្រពន្ធ​មានអាយុ៣០ឆ្នាំ​ ជាកម្មការនីរោងចក្រ ។ ចំណែកឯបុរសជាប្តីមានអាយុ៣៧ឆ្នាំ​ ជាអ្នកយាម​ឃ្លាំងម៉ូតូនៅក្បែរកន្លែងកើតហេតុ​។

បើតាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​ បាន​រៀបរាប់​ឲ្យ​ដឹងថា​ គាត់​និង​ប្តី​របស់​គាត់​បាន​រួមរស់នៅជាមួយគ្នាអស់រយ:ពេលជាងមួយឆ្នាំមកហើយ​ ប៉ុន្តែ​មិនបាន​រៀបការតាម​ប្រពៃណី​នោះទេ។ នៅមុនពេលកើតហេតុ​គាត់ និងប្តី​បានទៅលេងផ្ទះបងស្រីរបស់ប្តីគាត់នៅម្តុំវត្ត​ពោធិ៍​ញាន ដើម្បីសួររកមើលផ្ទះសម្រាប់ស្នាក់២នាក់គាត់។ ខណៈពេលត្រលប់មកដល់ផ្ទះ​វិញ​ ប្តី​របស់​គាត់​ក៏​បាន​ស្តី​បន្ទោសរឿង​ដែល​ត្រូវដូរផ្ទះជួលពីមួយកន្លែងទៅមួយកន្លែង​ ដោយសារ​តែ​ការ​រករឿងឈ្លោះ​ប្រកែក​គ្នារបស់គាត់​ ធ្វើឲ្យប៉ះ​ពាល់​ដល់អ្នកជិតខាង ទើបបានជាត្រូវដូរផ្ទះជួល។ ពេលនោះគាត់ក៏បាន​និយាយ​តបទៅប្តី​វិញ​ រហូតកើតមានជា​ជម្លោះ​ហើយយប្តីរបស់គាត់ក៏បាន​ប្រើប្រាស់អំពើហិង្សាមក​លើរូបគាត់​បណ្តាល​ឲ្យគាត់​រងរបួសបែកមាត់និងពកក្បាល​ ទើបគាត់ក៏បាន​រត់គេចចេញពីផ្ទះ​យក​រួចខ្លួន​ដើម្បីឲ្យគេជួយ។

រីឯបុរស​ជា​ប្តី​វិញបាន​ឲ្យ​ដឹងដែរ​ថា​ នៅមុន​ពេល​កើតហេតុ​គាត់​និងប្រពន្ធ​បានទៅលេង​ផ្ទះបងស្រីរបស់គាត់​ថែមទាំង​មាន​ការ​ផឹកស៊ី​បន្តិចបន្តួច​ផងដែរ។ បន្ទាប់​មក​ពួកគាត់ក៏បាន​ត្រឡប់មកផ្ទះ​វិញ​ រួចគាត់ក៏បាននិយាយ​រឿងដែលត្រូវដូរផ្ទះ​ ហើយ​ប្រពន្ធរបស់គាត់ក៏បាន​អន់ចិត្ត​រួចក៏ចេញពីផ្ទះទៅផឹកស្រា​ថែម​។ រហូតដល់ពេលកើតហេតុ​ប្រពន្ធ​របស់គាត់បាន​មក​ដល់ផ្ទះ​វិញ​ទាំងសភាព​ស្រវឹង​ជោគជាំ​ ​បាន​មករករឿងឈ្លោះ​ជាមួយគាត់​បណ្តាលឲ្យ​មានការប្រតាយប្រតប់​គាត់​បែបនោះ។ ហើយកន្លងមក​ប្រពន្ធ​គាត់​តែង​តែ​ទៅផឹកស្រាស្រវឹង​ មក​រករឿងឈ្លោះជា​មួយគាត់​ ពេលដែលអន់ចិត្តនិងគាត់ស្តី​បន្ទោស​ម្តងៗ​។

បន្ទាប់ពីកើត​ហេតុរួចមក​សមត្ថកិច្ច​មូល​ដ្ឋាន​​បាន​ចុះ​មក​ដល់​កន្លែងកើហេតុ​ ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​ប្តឹង​ផ្តល់​ទៅសមត្ថកិច្ច​នោះទេ​ គឺគ្រាន់តែ​សុំឲ្យ​ប្តី​ឈប់ប្រើប្រាស់​អំពើហិង្សា​ដាក់នាងទៀត​ ហើយសមត្ថកិច្ច​បាន​​អប់រំ​ណែនាំ​បុរស​ជា​ប្តី​នៅនិងកន្លែងកើតហេតុ​ ហើយបុរសជា​ប្តី​សន្យា​ថា​ឈប់​ប្រើប្រាស់​អំពើហិង្សា​ដាក់ប្រពន្ធនៅចំពោះមុខសមត្ថកិច្ចផងដែរ​ រួចប្តីប្រពន្ធ​បាន​ឡើង​ជិះ​ម៉ូតូ​ចេញទៅបាត់ ៕ ជ្រោយពេជ្រ


ចែករំលែក៖