ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរស៣នាក់ បានចូលទៅអង្គុយផឹកស៊ី ក្នុងហាងមួយកន្លែងយីហោ ទន្លេខណៈស្រវឹង និងនារីបុគ្គលិកហាង ទៅអង្គុយជាមួយតុផ្សេង ក៏ដកកាំភ្លើងបាញ់ផ្ជុចដី៣គ្រាប់ ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅកន្លែងកើតហេតុ តែជនបង្កបានគេចខ្លួនបាត់អស់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ក្នុងបុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមប្រភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសចំនួន៣នាក់ជិះម៉ូតូចំនួន២គ្រឿងដោយមួយគ្រឿងម៉ាកហុងដាសេ១២៥ និងមួយគ្រឿងទៀតម៉ាកហុងដាប៊ីត បានមកចូលអង្គុយផឹកស៊ិក្នុងហាងយីហោ ទន្លេ ខណះកំពុងផឹក ក៏ហៅនារីរូបស្រស់ម្នាកជាបុគ្គលិកហាងមកអង្គុយផឹកជាមួយ ។
ប្រភពព័ត៌មានបានបន្តថា ក្រោយមកនារីនោះចេះតែងើបទៅអង្គុយជាមួយភ្ញៀវតុផ្សេងធ្វើអោយបុរសនោះខឹងរួចក៏ដកកាំភ្លើងបាញ់ផ្ជុចក្រោមតុចំនួន៣គ្រាន់បង្កការណ៍ភ្ញាក់ផ្អើលដល់អ្នកជិតខាងភ្លាមនោះជនបង្កបាននាំគ្នាគេចខ្លួនអស់ ។
ក្រោយកើតហេតុសមត្ថកិច្ច និងក្រុមអ្នកសារព័ត៌មានចុះទៅដល់បែជាម្ចាស់ហាងព្យាយាមលាក់បាំង ដោយប្រាប់ថា គ្មានរឿងអីកើតឡើង ៕ សុខាសែនជ័យ