ព័ត៌មានទាន់ហេតុការណ៍៖

លោក ​ហេង ផល្លាប្រធា​នស្ថានីយ៍ជ​ញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦អា គាត់មិនថ្លឹងរថយន្តផ្ទុកលើសទំងន់ទេ គឺថ្លឹងលុយហ្នឹង

ចែករំលែក៖

ខេត្តកំពង់ចាម៖ មិនដឹងនេះជាការណ៍ខាងមន្ទីរ-ក្រសួងសាធារណៈការ និងដឹកជញ្ជូន នោះទេ ជាទម្លាប់ឬជាចេតនាទុច្ចរិតបំផ្លាញផ្លូវជាតិប្រព្រឹត្តដោយ លោក ហេង ផល្លា…? ខណៈលោក ​ហេង ផល្លាប្រធា​នស្ថានីយ៍ជ​ញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦អា គាត់មិនថ្លឹងរថយន្តផ្ទុកលើសទំងន់ទេ គឺថ្លឹងលុយហ្នឹង…!!!!…?
ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ ​និង​ដឹកជញ្ជូន​ឈើ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ ស្រុក​បាធាយ បាន​ឲ្យ​ដឹងថា ៖ លោក ហេង ផល្លា រកចំណូលតាមរយៈតួនាទីខ្លួនគ្រប់គ្រងស្ថានីយ៍នេះ បានលុយក្បាលឡានប្រចាំថ្ងៃផង ប្រចាំខែផង ក្នុងនោះគេបានបញ្ជាក់ថា៖ សម្រាប់​រថយន្ត​ដឹកឈើ​ធុន​ធំ​ ភ្លៅ​៤ ត្រូវ​បង់​ក្នុង​មួយ​ជើង​ចាប់ពី​១០​ ម៉ឺន​រៀល​ទៅ​១៥​ម៉ឺន​រៀល ដោយ​មិន ចាំ បាច់​ចូល​ថ្លឹង​អ្វី​ទាំងអស់ ព្រូឡានចុះយកលុយបង់គឺចប់ ករណីខ្លះរាប់ក្បាលឡានទុក ព្រោះចាំទូទាត់ជាមួយថៅកែ​។ ចំណែក​រថយន្ត​ដឹក​ស៊ីម៉ង់ដ៏ និង​ដឹកទំនិញ​ផ្សេងៗផ្ទុកធ្ងន់​ ក៏ត្រូវ​ចូល​បង់លុយ​ឲ្យ​ ក្រុមមន្ត្រី​របស់លោក ហេង ផល្លា ក្នុង​មួយ​ជើង​ពី​៦​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​ផងដែរ ហើយ​សម្រាប់​រថយន្ត​ដឹកអុស​ត្រូវ​បង់​ក្នុង​មួយ​ជើង​ពី​៦​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​ទើប​អាច​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​រថយន្ត​នោះ​ដោយ​គ្មាន​ការរំខាន​។ អាចនិយាយបាន​ថា​លោក ហេង ផល្លា និង​បក្ខពួក​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ព្រោះ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជាពិសេស​លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស​កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ ហើយទៅខេត្តណាម្តងៗ ទូរស័ព្ទរកប្រធានស្ថានីយ៍ ក្រុមឈ្មួញរកសុីដឹកទំនិញ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ អោយមកចេញថ្លៃបាយ របស់ទ្រនាប់ដៃ ក្លាយជាអំពើរកលុយទាំងល្មើសនិងហាមឃាត់ រថយន្តដឹកផ្ទុកលើសទំងន់ ទៅយកលុយពីដឹកលើសនេះទៅវិញ។ បញ្ហានេះគួរលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដាក់ភាពសង្ស័យ និងកំណែទម្រង់ផង។

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាមបាន​ឲ្យ​ដឹងថា៖ បច្ចុប្បន្ន​លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦​អា ភូមិ​ជានា ឃុំ​ជានា ស្រុក​បាធាយ ខេត្តកំពង់ចាម និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ហេង ផល្លា និង​បក្ខពួក​មិនដែល​ធ្វើការ​ផាកពិន័យ​ម្ចាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឬត​កន្ទុយ ត​ទ្រុង ខុស​លក្ខណៈ​បច្ចេកទេស​នោះឡើយ ហើយ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ការដែល​លោក ហេង ផល្លា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ មានន័យថា៖ សមគំនិតគ្នាជាឯកច្ឆ័នបំផ្លាញផ្លូវជាតិ ដែលរដ្ឋាភិបាលកសាងសម្រាប់ជាសមិទ្ធផលជូនប្រជាជន ប្រទេសជាតិ តែអស់លោកឆ្លៀតយកតួនាទីមករកលុយ ទាំងគឃ្លើនច្បាប់។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហេង ផល្លា បាន​ឲ្យ​ដឹងថា៖ អាចមានលក្ខណៈពិសេសណាមួយ ខាងប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម លោក ហេង ផល្លា បានយកឈ្មោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ធ្វើជា​បង្អែក​រឹងមាំ​ និងគម្រាមឈ្មួញ ទើបលោកទាំង២ រួមដៃគ្នាក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​យកលុយពីឡានផ្ទុកលើសទំងន់តាមអំពើចិត្ត«កន្លែងថ្លឹងរថយន្ត ក្លាយជាកន្លែងថ្លឹងលុយ» មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ទៀតថា​លោក ហេង ផល្លា តែង​បន្លំលួចប្រើប្រាស់​ឈ្មោះ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដើម្បី​ការពារ​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។
បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ហេង ផល្លា ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរមកហើយ ចាត់ទុកជាប្រភពសេដ្ឋកិច្ចរបស់គាត់និងបក្ខពួក យ៉ាងឆ្ងាញ់មាត់បំផុត។

ពាក់ពន្ធ័និងការរិៈគន់ពីឈ្មួញ ក៏ដូចមន្ត្រីចោទប្រកាន់ខាងលើ អង្គភាព «នគរវត្ត» មិនអាចសុំការបំភ្លឺបានឡើយដោយគ្មានលេខទូរស័ព្ទនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖