ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានជំងឺសសៃប្រសាទចងកធ្វើអត្តឃាតលើផ្ទះបានសម្រេច

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានសម្រេចចិត្តជ្រើស យកបញ្ចប់ជីវិតដោយចងក នៅលើផ្ទះ ត្រូវបានគេសង្ស័យអាចធុញថប់ក្នុងជីវិត ខណៈខ្លួនមានជំងឺរាំុរ៉ៃប្រចាំកាយ(សសៃប្រសាទ)ទៅហើយនោះ ។
 ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៣ និង០៥នាទី រសៀលថ្ងៃ២១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្ទះរបស់ឈ្មោះ ចឹក ស្រេង ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបោសគរ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវជាឪពុកជនរងគ្រោះ។
 យោងតាមរបាយការណ៍នគរបាលស្រុកបាកានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំនៀង ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បច្ចុប្បន្ន មកស្នាក់នៅជាមួយឪពុក ស្ថិតក្នុងភូមិ.ឃុំកើតហេតុ ជនរងគ្រោះបានសសច់មុងពណ៏ផ្ទៃមេឃចងព្យួទៅធ្នឹកលើផ្ទះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅគ្រាដែលសាច់ញាតិជាប់រវល់។
  របាយការណ៍ដដែលបន្តទៀតថា ករណីនេះអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន និងកម្លាំងសហការស្ថាប័នពាក់ព័ន្ធ ចុះធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ បឹុម ពិន

ចែករំលែក៖