ប៉ោយប៉ែត៖ រង្វង់មូលថ្មី ដែលមានរួបប្រាសាទកំពូលបី ការសាងសង់មកដល់ខែមករា ឆ្នាំ២០១៩នេះ បានជាង៧០%ហើយ ប៉ុន្តែគេសង្កេតឃើញថា រង្វង់មូល ដែលមានរួបប្រាសាទកំពូលបី បើយើងមើល ពីទិសខាងកើត ទៅលិច នឹងលេចចេញរួបរាងខ្លះៗគួរឲ្យកត់សម្គាល់ ប៉ុន្តែបើយើងចូលទៅមើលពីសសរខាងក្នុងវិញ គឺមានរួបរាងមាំ ។
នៅក្នុងការចំណាយនៃការសាងសង់រងរង្វង់មូល ដែលមានរួបប្រាសាទកំពូលបីពីលើនោះ អស់ទឹកប្រាក់ប្រហែល១លានដុល្លារ នេះតាមការបញ្ជាក់ពីលោកអភិបាលក្រុងប៉ោយប៉ែត សាន ស៊ានហូ នាពេលថ្មីៗនេះ ។
លោកបន្ថែមថា នៅអំឡុងខែ៣២០១៩នេះ នឹងចាប់ផ្ដើមស្ទូចប្រាសាទកំពូល៣ ដាក់លើឃឿន រង្វង់មូល ដើម្បីឲ្យជាងធ្វើបណ្ដើរៗ ប៉ុន្តែនៅប៉ែកខាងជើង វាតូចមែន តែជាងកំពុងតែបន្តចាក់សសរឡើងឲ្យទាន់ប៉ែកខាងត្បូង និងចាក់ប្លងសេ ។ នេះជាចំណុចមួយ ដែលមានការខិតខំប្រឹងប្រែងរបស់ក្រុមកាងរនិងសប្បុរសជន ។
រង្វង់មូល ដែលមានរួបប្រាសាទក្រោយពីកសាងរួចមានកម្ពស់៣ជាន់ នៅប៉ែកខាងក្នុង ធំទូលាយ មានទំហំ អង្កត់ផ្ចិត៤១ម៉ែត្រ ទុកទីតាំងនោះ លក់វត្ថុអនុសាវរីយ៍ ជូនភ្ញៀវទេសចរណ៏ ។
ក្រោយពីការសាងសង់រួច នៅចំណុចចិញ្ចើមផ្លូវសងខាង ត្រូងកសាងផ្លូវសម្រាប់ ប្រជាពលរដ្ឋធ្វើដំណើរ ព្រោះច្រកនេះ ជាច្រកទ្វារព្រំដែនអន្តជាតិ ដ៏សំខាន់គឺជាច្រកទ្វារឋានសួគ៌ ប៉ោយប៉ែតរបស់យើង ដោយរំលេចចេញនៅចុងឆ្នាំ២០១៩ខាងមុខ ។
លោកបញ្ជាក់បន្ថែមថាៈ ការចំណាយថវិកា ច្រើនសន្ធឹកសន្ធាប់នេះ ដោយសារតែនៅកំផែងប្រាសាទកំពូល៣រង្វង់ នៃជញ្ជាំងនឹងមានការបិទឈ្មោះ ចំនួនខេត្ត២៥ រាជធានី ខេត្ត ក្រុង លំអរដោយរួបប្រាសាទអង្គរធំ អង្គរតូច ប្រាសាទបន្ទាយស្រី ប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗ គឺយកថ្មភួកមកពីខេត្តព្រះវិហារ ហើយលើថ្មភួកនោះ នឹងជួលជាងមកឆ្លាក់ធ្វើជាប្រាង្គប្រាសាទខាងលើ និងទុកជាប្រវត្តិនៃប្រាសាទទាំងអស់ ដើម្បីទុកជាទីសក្ការជាតិរបស់យើង ។
ប្រាសាទ ដែលយកពីជិតគល់ស្ពានមិត្តភាពកម្ពុជា ថៃ នោះមានបារមីខ្ពស់ និងសម្រាប់ការគោពរបស់ប្រជាពលរដ្ឋ ដែលតែងតែមានជំនឿ ។ ចំពោះថវិកា សាងសង់រង្វង់មូលប៉ោយប៉ែតនេះ មិនមែនជា កញ្ចប់ថវិការបស់រដ្ឋទេ នេះវាជាថវិកាសប្បុរសជន មានការចូលរួមចំណែកជាមួយសាលាក្រុងប៉ោយប៉ែត បន្ទាប់ពីលោកចូលកាន់តំណែងជាអភិបាលក្រុងមក ។
គួររំលឹកថា: ប្រាសាទកំពូលបី ដែលត្រូវអាជ្ញាធរកាត់ផ្ដាច់ចេញពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានចម្ងាយពីគល់ស្ពានមិត្តភាពកម្ពុជា ថៃ ប្រមាណ១០០ម៉ែត្រ ដោយសង់ជំនួសវិញនូវអគារដ្ឋបាល ៕ វណ្ណា