ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ បង្ក្រាបគ្រឿងញៀន២ករណី ផ្សេងគ្នា ឃាត់ខ្លួន និងចាប់យកវត្ថុតាង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានបង្ក្រាប​គ្រឿងញៀន​២ករណីផ្សេងគ្នា​ ឃាត់ខ្លួន និងចាប់យកវត្ថុតាង​​ជាច្រើន នៅខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីទី ១ : ជួញដូរចែកចាយ នៅថ្ងៃទី២៨ ខែមីនា​ ​ឆ្នាំ ២០១៩​ វេលាម៉ោង១៧:៣០​នាទី កម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ បានចុះបង្រ្កាបករណីគ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់​ ស្ថិតនៅក្រុមទី២៩ ភូមិ ៥សង្កាត់​លេខ​៤​ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យ៖ ១-ឈ្មោះ​ ដុន វីតភេទប្រុស​ អាយុ​ ៣២ ឆ្នាំ មុខរបរ​ទិញអេត ចាយ ទីលំនៅបច្ចុប្បន្ន​ក្រុមទី៣២ ភូមិ​៥ សង្កាត់​ ៤ស្រុកកំណើត​ខេត្ត​កំពត, ២-ឈ្មោះ​ សុខ វី ភេទប្រុស​ អាយុ​ ៣៣ ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅបច្ចុប្បន្ន​ ក្នុងការដ្ឋានសំណង់អូរត្រេះ ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ស្រុកកំណើត​ ស្រុកអង្គស្នូល ខេត្តកណ្តាល, ៣ឈ្មោះ​ ម៉ក់ សុធារី ភេទស្រី អាយុ​ ៤៨ឆ្នាំ មុខរបរ​ទិញអេតចាយទីលំនៅបច្ចុប្បន្ន​ក្រុមទី៣២ ភូមិ​៥ សង្កាត់​ ៤ ស្រុកកំណើត​ ស្រុកពាមរ ខេត្តព្រៃវែង ៤-ឈ្មោះ​ គួង សុង ភេទ ស្រី អាយុ​ ៤៨ឆ្នាំ មុខរបរ​ដាំបន្លែ ទីលំនៅបច្ចុប្បន្ន​ក្រុមទី ៣២ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ស្រុកកំណើត​ ស្រុកពាមរ ខេត្តព្រៃវែង ។

វត្ថុតាងចាប់យកបាន៖ ម្សៅក្រាមពណ៌ស​ សង្ស័យសារធាតុញៀន​ ២៧កញ្ចប់ (៤កញ្ចប់​ធំ និង២៣កញ្ចប់តូច ), ទូរសព្ទ័​ ៥គ្រឿង​ និងម៉ូតូ ១គ្រឿង

ករណីទី២: កាន់កាប់ រក្សាទុក: នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២:១០នាទីរំលងអធ្រាត្រ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ចុះត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅលើផ្លូវជាតិលេខ៤ ចំណុចមុខព្រលានយន្ដហោះកងកេង ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ជិះក្នុងរថយន្តតាក់ ស៊ី មានឈ្មោះ ម៉ិច រ៉ាម៉ន ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ​ភូមិដី ឃុំច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ ។ ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន១កញ្ចប់ធំ, ស្បោងផ្លាស្ទិកសម្រាប់វេចខ្ចប់មួយចំនួន និងទូរស័ព្ទដៃ១គ្រឿង ។

ករណីទាំងពីរខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖