ព័ត៌មានទាន់ហេតុការណ៍៖

យកម៉ូតូចេញពីក្នុងផ្ទះ មកទុកនៅមុខផ្ទះ ភ្លេចដកសោ ត្រូវចោរលួចបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ដែលម្ចាស់ទុកនៅមុខផ្ទះមិនបានដកសោចេញ តែសំណាងអាក្រក់ ត្រូវម្ចាស់តាមទាន់ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចជួយដេញចាប់បានវាយខ្នោះបង្កការភ្ញាក់ផ្អើលទាំងព្រឹក ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៧ និង០០នាទី ត្រង់ចំណុចលើចិញ្ចើមផ្លូវលេខ១៥១ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុគឺប្តីរបស់គាត់ (ជនរងគ្រោះ) បានបណ្តើរម៉ូតូចេញពីក្នុងផ្ទះដូចសព្វដង តែម្តងនេះ មិនបានដកសោចេញពីម៉ូតូដោយសំអាងថា ប្រពន្ធនៅលក់ដូរមុខផ្ទះ ។

ប្រភពបន្តថា ជនរងគ្រោះបន្តថា មួយសន្ទុះក្រោយមកក៏បានលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ាពណ៌ខ្មៅ (មិនប្រក្រតី) ពាក់ស្លាកលេខ ភ្នំពេញ ១L-៥៦៥១ មកឈប់នៅខាងមុខផ្ទះដោយម្នាក់ទៀតធ្វើជារកទិញឥវ៉ាន់ រួចម្នាក់ទៀត បានធ្វើសកម្មភាពលួចម៉ូតូត្រូវបានប្រពន្ធជនរងគ្រោះឃើញទាន់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដលើសមត្ថកិច្ចចេញដេញតាម ជនសង្ស័យរហូតដល់ចំណុចផ្លូវបេតុងបំបែកចូលភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បានរួចក៏នាំខ្លួនរួមនឹងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅដើម្បីសាកសួរ ។

ម៉ូតូ ដែលត្រូវចោរលួចយកមិនបានសម្រេចម៉ាកហុងដាស៊ូមើអ៊ិច ពណ៌ក្រហម+ស ពាក់ស្លាកលេខ ភ្នំពេញ ១HA-៨៣២៩ ។

ជនសង្ស័យ ដែលត្រូវចាប់ឃាត់ខ្លួន១ឈ្មោះ មីន អ៊ូម៉ឺត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រាំងចំរេះ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ២.ឈ្មោះ ហេងពិសិដ្ឋ ហៅសាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ជនរងគ្រោះ១.ឈ្មោះកែវ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខសាលា សង្កាត់មានទីលំនៅផ្ទះគ្មានលេខផ្លូវ១៥១ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ និងចាត់ការបន្ត ៕ ធឿនព្រែកជ័យ


ចែករំលែក៖