ព័ត៌មានទាន់ហេតុការណ៍៖

ឆេះទូកទេសចរណ៍មួយគ្រឿង នៅកណ្តាលទន្លេ ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ បានទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ ៖ ឆេះទូកទេសចរណ៍មួយគ្រឿងមួយដង្ហើមចង្រិត ខណៈដឹកភ្ញៀវទេសចរណ៍ទាំងជាតិ និងបរទេសនៅកណ្តាលទន្លេ ប៉ុន្តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ បានទាន់ពេលវេលា ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត៦ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅលើដងទន្លេសាប សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពបានឲ្យដឹងថា ទូកទេសចរនេះ បានដឹកភ្ញៀវពេញចាកចេញពីចំណុចចំណតមាត់ទន្លេ ខណ្ឌដូនពេញ រហូតដល់ចំណុចកើតហេតុ ក៏ស្រាប់តែឆាបឆេះផ្សែងទ្រលោម ចេញពីចំណុចកន្លែងចម្អិនអាហារ ភ្លាមៗនោះភ្ញៀវជាច្រើន បាននាំគ្នាពាក់អាវពោង ដើម្បីត្រៀមលោតទឹក ប្រសិនបើអគ្គីភ័យកាន់តែធំ ឬក៏លិចទូកនេះ ប៉ុន្តែភ្លើងបានរលត់ទៅវិញ ដោយសារម្ចាស់ទូកយកបំពង់បាញ់ពន្លត់អគ្គីភ័យ និងទូករបស់នគរបាលជើងទឹក ចំនួន៣គ្រឿង ទៅដល់អន្តរាគម៍ភ្លាមៗ ។

ក្នុងហេតុការណ៍នេះ ពុំបណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួសនោះទេ ហើយទូកទេសចរណ៍ បានបើកត្រឡប់មកកាន់ចំណតរបស់ខ្លួនវិញ៕ ជ្រោយពេជ្រ


ចែករំលែក៖