ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់កំពុងអង្គុយលេងជុំគ្នា ស្រាប់តែខ្យល់គរ ដួលផ្ងារក្រោយ ស្លាប់ចោលគូដណ្តឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់កំពុងអង្គុយលេងជុំគ្នា ស្រាប់តែខ្យល់គរ ដួលផ្ងារក្រោយ ស្លាប់ចោលគូដណ្តឹង ពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងរំលងអធ្រាត្រ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ ៧៦ ផ្លូវលេខ៥៣BT ក្រុមទី១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជយ័ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កាន សំអាត អាយុ២៩ឆ្នាំ មុខរបរជាបុគ្គលិកសណ្ឋាគារមួយកន្លែង ។

ចំណែកគូដណ្តឹងឈ្មោះ ឯក ចាន់រស្មី អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកអង្គការ ស្រឡាញ់គ្នារយៈពេល៣ឆ្នាំមកហើយ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអអ្គុយលេងជុំគ្នា លុះដល់ម៉ោងកើតហេតុ មិនដឹងជនរងគ្រោះមិនស្រួលខ្លួនតាំងពីពេលណានោះទេ ស្រាប់តែខ្យល់គរដួលផ្ងារក្រោយ ភ្លាមៗនោះ ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែអកុសល ទើបតែបានពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់ ចោលគូដណ្តឹងបាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលផ្នែកកោសល្យវិច័យ ចុះមកពិនិត្យសាកសពដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គរ ពិតមែន និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖