ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួនលោកផ្កាយ​១ ឃួន សុវណ្ណ ​ និង​ប្រពន្ធ ក្រោយឆបោកលុយពលរដ្ឋរាប់​ម៉ឺន​ដុល្លារ ថ្លៃ​រត់​ការចូល​បម្រើកា​រងារ​រដ្ឋ​ ដូចជា ទាហាន ប៉ូលិស និង​គ្រូបង្រៀន​

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស យោងតាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ រស់នៅក្នុង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បានឃាត់ខ្លួន លោកផ្កាយ​១យោធា​ ឃួន សុវណ្ណ មាន​តួនាទី​ជា​នាយករង អធិការដ្ឋាន នៃ​អគ្គបញ្ជាការ ​ និង​ប្រពន្ធ​ ដោយ​ប្ដឹង​ចោទប្រកាន់ពីបទឆ​បោកប្រាក់រាប់​ម៉ឺន​ដុល្លារ ថ្លៃ​រត់​ការចូល​បម្រើកា​រងារ​រដ្ឋ​បាន ​ដូចជា នគរបាល ទាហាន និង​គ្រូបង្រៀន​ជាដើម​ ។ ​

យោងតាមប្រភពព័ត៌មានពី​មន្ដ្រី​កងរាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស បានឲ្យដឹងនៅ​ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន សុវណ្ណ និង​ភរិយា ឈ្មោះ ទ្រី ណាត ជា​មន្ដ្រីនគរបាល​ជាន់ខ្ពស់ នៅ​ក្រសួងមហាផ្ទៃ ត្រូវបាន​ចាប់ខ្លួន និង​កំពុងសាកសួរ ដើម្បី​ចាត់វិធានការ​ទៅតាម​នីតិវិធី ។ ​

តាមប្រភពពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានឲ្យដឹងថា អ្នក​​ចង់​ចូល​ទាហាន police PM គ្រូបង្រៀន អស់​ម្នាក់ 6500$! ទើបប្រជាពលរដ្ឋ​ចំនួន ១៨ នាក់ ត្រូវបាន​លោក​ផ្កាយ ១ ឃួន សុវណ្ណ នាយករង​អធិការកិច្ច​អគ្គបញ្ជាការ បោកប្រាស់​អស់​លុ​យ​ខ្ទង់ ១០០.០០០ ដុល្លារ ។ ដោយបុគ្គល២នាក់ប្តីប្រពន្ធខាងលើនេះ កំពុងតែ​ធ្វើ​ព្យុះភ្លៀង​ពេញ​ផ្ទៃ​ប្រទេស​ហើយ ខណៈដែលពួកគេដើរ​លួងលោម​បោកប្រាស់ ពលរដ្ឋ​នៅ​ខេត្ត​ឆ្ងាយៗ​ដាច់ស្រយាល ដោយ​យក​រូបភាពប្តីមានងារជា​ឯកឧត្តម ផ្កាយ​១ កាន់​ខាង​រើស​ទ័ព​ចូល​បំរើ​ការងារ ចំណែក​ប្រពន្ធវិញ ដើរតួរ​ជា​ជំទាវ ផ្កាយ​៣ (​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​) និង​ថា​ជា​ខ្សែ​ថ្នាក់​កំពូល រើស​ទ័ព រើស​ប៉ូលិស រើស​គ្រូ គឺ​នាង​នេះ អាច​សុំ​បាន​ទាំងអស់ ឲ្យ តែ​ឲ​លុយ​វា​មក វា​ជួយ​បាន​ទាំងអស់​ ។

មន្ដ្រី​កងរាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស បានឲ្យដឹងទៀតថា ​មុន​ និង​ឈានទៅ​ការបោក​លុយ​បានជា​ប្រព​ន្ធ័ ក្នុងភូមិ​បាណក់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធ២នាក់នោះ បាន​ដើរតួរ​ជា​មនុស្ស​ធ​ម៍ ចែក​អំណោយ ជា​អាយកូម​វិទ្យុរ​ទាក់ទង ឲ្យ ប្រជា​ការពារ ១​គ្រឿង ២០​ដុល្លារ ចំនួន ៥​គ្រឿង និង​ចែក​ខោអាវ ឲ​ប្រជា​ការពារ ១​កំ​ផ្លេ​រ​២០​ដុល្លារ​ចំនួន ៨​កំ​ផ្លេ​រ ហើយ​ និង​ការយក​រូបមន្ត ចុះសួរសុខទុក្ខ ចែក​អំណោយ ដល់​ចាស់ៗ​ក្រីក្រ ឲ​អ្នកភូមិ​ឃើញថា​២​ក្បាល​វា​នេះ ជា​មនុស្ស​ល្អ ជា​អ្នកធំ មាន​លុយ មុខមាត់​ពិតៗ ព្រោះ​ទូរ​សព្ទ័ ២​នាក់​នេះ មាន​រូបថត សុំ selfie ជាមួយ​ថ្នាក់ដឹកនាំ​ទាំងអស់​ ។

ប្រភពបន្តថា ក្រោយដឹងថា ចាញ់បោកគេទើប ប្រជាពលរដ្ឋ​ចំនួន ១៨​នាក់​បាន​ឡើងមក​ដាក់ ពាក្យបណ្តឹង​ទៅ កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ សូម​ប្តឹង​ឈ្មោះ ឃួន សុវណ្ណ មានមុខរ​បរជា​មន្ត្រី​យោធា ពាក់​ផ្កាយ​១ នាយករង​អធិការកិច្ច អគ្គបញ្ជាការ , និង ប្រជាពលរដ្ឋ ១​ក្រុម​ទៀត ចំនួន ជាង ២០​នាក់ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​ឈ្មោះ ទ្រី ណាត់ រួចរាល់​ផងដែរ ។

ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​ដែរ ខ្ញុំ​សូម​សំណូមពរ ឲ​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ស្រុក​ជិត ឆ្ងាយ​ក្តី សូមកុំ​ចាញ់បោក​ការឃោសនា​របស់​ក្រុម​ទុ​ច្ច​រឹក គឺ​បច្ចុប្បន្ននេះ​ក្រោម​ការដឹកនាំ កំណែទម្រង់​សុ​ី​ជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​គ្មាន​ការ​ស៊ក​ប៉ាន់ យកលុយ ពី​បេក្ខជន ចូលធ្វើ​មន្ត្រីរាជការ ដោយ​មិនមាន​ការប្រលង ជ្រើសរើស​ទៅតាម​ក្របខ​ណ្ឌ័​របស់​មន្ត្រីរាជការ​នោះឡើយ ហើយក៏​ផ្តើមចេញពី​សមត្ថភាព គ្មាន​ខ្សែ បក្សពួក ដូច​ការលើកឡើង​រប​ស់​ក្រុម​ជន​ឆបោក​នោះដែរ ។

បើ​មាន​ករណី ឆបោក​ដូច​រូបភាព​ខាងលើ ពលរដ្ឋ​ត្រូវ​ប្តឹងទៅ​អាជ្ញា​ធរ​មូលដ្ឋាន​នៅក្បែ​ផ្ទះ និង​អាចដាក់​ពាក្យ​ទៅ ស្ថាប​ន័​ប្រឆាំង​អំពើពុករលួយ ជាដើម​ ។ ​ល​ ។ ឬ​តាមរយះ​លេខ នគរបាលរាជធានីភ្នំពេញ 012 999 999 /២៤​ម៉ោង ក្នុង​ការបំរើ​ពលរដ្ឋ ។ ​

យោងតាម​របាយការណ៍​បាន​បញ្ជាក់ថា ទទួលបាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ខ្លះ​ចាញ់បោក​ចាប់ពី​១៥០០​ដុល្លារ រហូតដល់​ជាង​៦០០០​ដុល្លារ ទៅលើ​បុគ្គល​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ដើម្បី​ឲ្យ​ពួកគេ​រត់ការ​នាំ​កូនចៅ​របស់ខ្លួន​ឲ្យ​ចូល​ធ្វើជា​នគរបាល ជា​ទាហាន ជា​អាវុធហត្ថ និង​គ្រូបង្រៀន​ជាដើម​ ។ បើទោះបី​ទំហំ​ទឹកប្រាក់​មិនទាន់​អាច​បញ្ជាក់​ពិតប្រាកដ ប៉ុន្ដែ​ចន្លោះ​ពី​១០ ទៅ​២០​ម៉ឺន​ដុល្លារ ដែល​ពួកគេ​បាន​បោកប្រាស់​ពី​ប្រជាពលរដ្ឋ​ ។ ​

យោងតាម​ប្រភពព័ត៌មាន​ពី​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ធ្លាក់ខ្លួន​ក្នុង​អំពើ​ឆបោក​ដោយសារ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ក៏​ព្រោះតែ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ពួកគេ ធ្លាប់បាន​ចុះ​ចែក​អំណោយ​ជូន​ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​ជាច្រើនលើក រហូត​ធ្វើ​ឲ្យ​ពួកគាត់​ជឿទុកចិត្ត ទើប​មក​ពឹងពាក់​យ៉ាង​ដូច្នេះ​ ។ ​ ដោយពលរដ្ឋ​​រងគ្រោះ​ទាំងនោះ ខ្លះ​បាន​លក់​គោក្របី និង​ដីស្រែ​ចំការ ដើម្បី​យកលុយ​ទៅ​ឲ្យ​ពួកគេ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ រត់​ការចូល​បម្រើការ​ងារ​រដ្ឋ ប៉ុន្ដែ​នៅ​ទីបំផុត​ម្នាក់ៗ បានត្រឹមតែសោកស្តាយ និងយំស្រែកតែប៉ុណ្ណោះ ​៕ សហការី​ ​


ចែករំលែក៖