ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារ និងប្ដីបានមកដាក់ពាក្យបណ្ដឹងមកប៉ុស្តិ៍រដ្ឋបាលស្វាយរំណារ ខណៈបាត់ដំណឹងស្ត្រីជាកម្មការិនី ត្រូវជាប្រពន្ធមិនដឹងទៅណា ដើររកសព្វ ទីកន្លែងក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩មកម្ល៉េះ តែរកមិនឃើញ ។
ពាក់ពន្ធ័នឹងករណីនេះ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ស្ត្រីដែលបាត់ខ្លួននោះមានឈ្មោះ ឃួន ប៊ុនធឿន អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅក្រុងបាវិត មានទីលំនៅនៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប មានប្តី និងកូន២នាក់ ក្នុងបន្ទុកផងដែរ ។
បើតាមក្រុមគ្រួសារបាន អំពាវនាវដល់បងប្អូនក្នុងបណ្ដាញសង្គមហ្វេសបុកទាំងអស់ ដែលបានជួប និងស្គាល់ សូមរាយការណ៏មកសមត្ថកិច្ច និងស្ត្រីជាប្រពន្ធដែលបាត់ខ្លួន បើលឺដំណឹងហើយ សូមប្រញាប់មកផ្ទះវិញ ព្រោះប្ដី និងកូនៗ២នាក់ និងក្រុមគ្រួសាររង់ចាំអន្ទះសារផងដែរ ៕ យឹម សុថាន