ភ្នំពេញ៖ ទស្សនិកជនជាច្រើនបានបង្ហាញការសាទរ និងលើកឡើងពីការច្រណែនខ្លាំងចំពោះស្នេហាខុសវ័យរបស់អ្នកមេម៉ាយ សុខ សោម៉ាវត្តី និងកីឡាករបាត់ទាត់កម្លោះស្រស់សង្ហា លី វ៉ាហេទ ។ ការលើកឡើងនេះក្រោយពីចំណងស្នេហ៍មួយនេះកាន់តែបើកចំហរកាន់តែផ្អែមល្ហែមខ្លាំងធ្វើឲ្យអ្នកឃើញមិនច្រណែនមិនបាន ។
សុខ សោម៉ាវត្តី និង លី វ៉ាហេទ បានចំណាយពេលវេលាកាន់តែច្រើនសាងភាពផ្អែមល្ហែមរួមគ្នានៅតំបន់កម្សាន្តនានាឥតដាច់ ។ ពិសេសក្នុងថ្ងៃខួបកំណើតរបស់តារាបាល់ទាត់ លី វ៉ាហេទ ពួកគេបានទម្លាយរូបថត និងសាដ៏មានអត្ថន័យជ្រាលជ្រៅ និងបញ្ជាក់ពីចំណងស្នេហ៍កាន់តែរឹងមាំ និងចាស់ទុំជាងមុន ។ អមនឹងសារក្នុងចិត្តទៅកាន់ម្ចាស់ចិត្ត បង្ហោះជាមួយរូបថតដ៏សែនរ៉ូមែនទិក និងកីឡាករបាល់ទាត់ព្រមនឹងពាក្យពេចន៍នៃជីវិតស្នេហារបស់នាង ដែលមានគ្រប់រសជាតិតែម្តងចាប់តាំងពីមានវត្តមាន លី វ៉ាហេទ ចូលមកក្នុងជីវិត ស្រីស្រស់ ពូកែង៉ក់ង៉ ។
ភ្ជាប់អត្ថន័យថាៈ “អ្នកគឺជាវត្ថុមានជីវិតម្យ៉ាងដែលបានចូលមកក្នុងជីវិតមនុស្សស្រីម្នាក់នេះអោយ នាងយំ នាងសើច នាងញញឹម នាងងង៉ក់ នាងប្រចណ្ឌ នាងរំភើប នាងធាត់? និងរឿងជាច្រើនទៀតដែលរៀបរាប់១០ថ្ងៃក៏មិនអស់ដែរ គ្មានអីច្រើនទេគ្រាន់តែដឹងថា បង ល្អ ពេលខ្លះក៏មានឈ្លោះគ្នាដែរព្រោះ អូន ងរង៉ក់ ?” ។
អ្នកមេម៉ាយ បន្តទៀតថា “មនុស្សចាស់ម្នាក់នេះ ងរច្រើនបន្តិចហើយ តែ បងនៅតែទន្ទេញពាក្យថា “បងអ្នករើស បងត្រូវតែទ្រាំបងត្រូវតែលួងអូន” ជូនពរឲ្យឆាប់ជាបានមកជួយក្លឹបវិញ ។ នាងថា១ឆ្នាំនាំនាងដើរលេងតែ ៥ ទៅ ១០ ដងអីបានហើយ ព្រោះនាងដឹងថាគូស្នេហ៍រវល់ ??? ហើយអាពាក្យថាស្រលាញ់អូនមួយជីវិត និងអត់យកទេ ព្រោះត្រូវជួបគ្នាជាតិក្រោយអោយបងកើតមុនអូនម្ដង កុំអោយខុសជំនាន់ដូចជាតិនេះ” ។
គួរបញ្ជាក់ដែរថា ចំណងស្នេហ៍រវាងតារាសម្តែង សុខ សោម៉ាវត្តី និងតារាបាល់ទាត់លីវ៉ាហេទ កើតមានឡើងក្រោយពីចំណងស្នេហ៍សុខ សោម៉ាវត្តី និងអតីតស្វាមីកូនមន្ត្រីប៉ូលីសបានចែកផ្លូវគ្នាបន្សល់ទុកកូនស្រីម្នាក់ ។ ពួកគេចាប់ផ្តើមចាប់ចិត្តស្រលាញ់គ្នាក្រោយបានរួមគ្នាថតភាពយន្តខ្នាតធំរឿង ខូចចិត្តអាជីព របស់ផលិតកម្មរ៉ុក ។ ស្នេហានេះក៏បានបញ្ចប់ពាក្យរិះគន់ និងលើកឡើងរបស់មនុស្សមួយចំនួនដែលនិយាយថា នេះជាស្នេហាភ្លើងចំបើងមិនមែនជាស្នេហាដែលស្រលាញ់គ្នាពិតប្រាកដនោះឡើយ៕ វឌ្ឍនា