ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នស្នើរឲ្យមន្រ្ដីមានសមត្ថកិច្ចចាត់វិធានការ លើក្រុមរថយន្ដដឹកដី ឲ្យបានហ្មឹងម៉ាត់ ព្រោះបង្កគ្រោះថ្នាក់ចរាចរណ៍ ញឹកញាប់ដល់អ្នករួមដំណើរ

ចែករំលែក៖

ខេត្តសៀមរាប៖ ស្លាប់ទៀតហើយដោយសាររថយន្ដដឹកដីបើកប្រហើន ជាញឹកញាប់ពលរដ្នតែជេរដាក់បណ្ដាសារ និង រិះគន់ទៅលើក្រុមដឹកដីដែលបើកលឿន មិនខ្លាចគ្រោះថ្នាក់ដល់អ្នកកដ៏ទៃ! ជាក់ស្ដែងអ្នកជិះកង់ម្នាក់មានមុខរបរជាអ្នកលក់ផ្លែឈូក បានស្លាប់នៅកន្លែងកើតហេតុ ដោយសារតែឡានដឹកដីបានបុកចំពេញទំហឹង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវពីក្រុងសៀមរាបឆ្ពោះទៅ ភូមិភ្នំក្រោម ស្ថិតក្នុងក្រុង និងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចណ៍នេះគឺបង្កឡើងដោយឡានដឹកដី ពាក់ស្លាកលេខ ប.ជ ៣A១០៥៧ បានបុកជនរងគ្រោះ ដែលកំពុងតែជិះកង់នៅចំណុចក្បែរសាលា យាយអេង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្សលទុកកូនតូចៗឲ្យកំព្រាគ្មានទីពឹង ។

ក្រោយកើតហេតុអ្នកបើកបររថយន្តដឹកដីបានព្យាយាមបើកឡានរត់ ពីកន្លែងកើតហេតុ ប៉ុន្តែដោយកង់របស់ជនរងគ្រោះ នៅជាប់ខាងក្រោម ទើបបើកបានចំងាយប្រហែល ៣០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋ និងប្រជាការពារ កាក់រថយន្ដជាប់នឹងចាប់ជនបង្ក ប្រគល់ឲ្យនគរបាលចរាចរណ៍ចាត់ការតាមផ្លូវច្បាប់តែរហូតមកដល់ថ្ងៃនេះ ពុំទាន់បានទទួលបានព័ត៌មានលម្អិតពីសមត្ថកិច្ចនៅឡើយទេ ជុំវិញករណីនេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖