ភ្នំពេញ៖ ក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងខណ្ឌមានជ័យ រហូតមកទល់ពេលនេះ នៅតែមានអ្នកចាប់ម៉ូយឡានតាក់ស៊ី បន្តឈរច្រងេងច្រងាងស្ទើរពាក់កណ្តាលផ្លូវ ប៉ះពាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋ ថ្លែងប្រាប់នៅថ្ងៃទី៥ ខែមិថុនា នេះ ថា នៅពេលធ្វើដំណើរក្រោមស្ពានអាកាសក្បាលថ្នល់ ឃើញមានអ្នកចាប់ម៉ូយ៣នាក់ ឈរស្ទើរពាក់កណ្តាល ដែលពេលខ្លះស្ទើរជួបគ្រោះថ្នាក់ចរាចរណ៍ ថែមទៀតផង
ក្រឡេកមើលចំណាត់ការរបស់អាជ្ញាធរខណ្ឌមានជ័យ វិញ កន្លងមក គេឃើញខាងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ផងដែរ ។ ប៉ុន្តែចំណាត់ការនេះ ដូច “វែកចក” ពោលគឺ បានតែមួយរយៈខ្លី ហើយក្រោយមក អ្វីៗវិលមកដូចដើមវិញ ។
ប្រជាពលរដ្ឋ សង្ឃឹមថា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នឹងមានវិធានការឱ្យមានប្រសិទ្ធភាពជាងនេះ ជុំវិញបញ្ហាសណ្តាប់ធ្នាប់ក្រោមស្ពានអាកាសក្បាលថ្នល់ នេះ ៕
ដោយ៖ ចេស្តា