ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខបំពុលឆ្កែងាប់មួយក្បាល លួចយកម៉ូតូខាងក្រោមផ្ទះ នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ម៉ូតូហុងដាសេ១២៥ ស៊េរី ២០១៩ មួយគ្រឿង ត្រូវជនសង្ស័យមិនស្គាល់មុខលួចកាច់ករបានសម្រេចបន្ទាប់ពីលួចធ្វើសកម្មភាពបំបែកគ្រាប់សោ របងទ្វារចូល និងបានបំពុលឆ្កែងាប់កាលពីចន្លោះវេលាម៉ោង១២យប់រហូតដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ម្ចាស់ម៉ូតូមានឈ្មោះ អុិន សុធា ហៅឡាវ ភេទ​ប្រុស អាយុ ៤០ឆ្នាំ មុខរបរកសិកររស់នៅភូមិ ចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ។

ចំណែកម៉ូតូម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ស្វាយរៀង ១M៥៤២៦ លេខតួ ៥៣៦៣២៦៧ និងលេខតួម៉ាសុីន ៥៣៦៣២៦៧ ។

ប្រភពបន្តថា មុនកើតហេតុ ម្ចាស់ម៉ូតូរងគ្រោះបានយកមកម៉ូតូរបស់ខ្លួនទុកនៅក្រោមផ្ទះបងថ្លៃ ឈ្មោះ ទេព អន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិកើតហេតុខាងលើដូចសព្វដងហើយ ក៏បានចាក់សោ ក រួចក៏បានដើរទៅផ្ទះដេកក្បែរភូមិគ្នា លុះព្រឹកឡើងម៉ោង៥ទៀបភ្លឺ បន្ទាប់ពី ម្ចាស់ផ្ទះក្រោកពីដំណេក ហើយបានមកមើលក្រោមផ្ទះ ស្រាប់តែមានការភ្ញាក់ផ្អើល ឃើញបាត់ម៉ូតូ និងឆ្កែមួយក្បាលបានងាប់ ដោយត្រូវជនសង្ស័យបំពុលផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានកំពុងធ្វើកំណត់ហេតុ សាកសួរម្ចាស់ផ្ទះ និងស្រាវជ្រាវបន្តទៀតដើម្បីស្វែងរកមុខសញ្ញាចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖