ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីរូបណាមិនទទួលពាក្យបណ្តឹង ឬប្រើពាក្យសម្តីមិនសមរម្យ សូមរាយការណ៍ទៅលោកស្នងការ

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា “ក្នុងករណីមានមន្រ្តីរូបណា មិនទទួលពាក្យបណ្តឹង ឬប្រើពាក្យសំដីមិនសមរម្យ សូមបងប្អូនប្រជាពលរដ្ឋរាយ​ការណ៍​ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ដើម្បីដឹងពីរឿងនេះ”។នេះបើតាមការអះ​អាងនៅក្នុងហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយឲ្យដឹងកាល​ពីព្រឹក​ថ្ងៃព្រហស្បតិ៍១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ ក្នុងនោះដែរ នគរបាលរាជធានីភ្នំពេញ​ក៏បានអំពាវនាវឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការជាមួយសមត្ថកិច្ចផងដែរ ។

ក្នុងផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា “បើសិនជាបងប្អូនប្រជាពលរដ្ឋជួប​បទ​ល្មើសផ្សេងៗ ដូចជាករណី លួច ឆក់ ប្លន់ ជាដើម សូមបងប្អូនអញ្ជើញ​ទៅដាក់ពាក្យ​បណ្តឹង​នៅតាមប៉ុស្តិ៍នគរបាលនៃកន្លែងកើតហេតុ ដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវ​រកមុខសញ្ញា និងចាប់ជនល្មើសមកដាក់ទោសតាមច្បាប់” ។ ក្នុងករណីណា មន្ត្រីរូបណា មិនទទួលពាក្យបណ្តឹងឬប្រពាក្យមិនសមរម្យ លោកអ្នកអាចចូលខមិនក្នុងផេកនេះបាន ។ យើងខ្ញុំរីករាយក្នុងការទទួល យកព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋ ៕ ប្រាថ្នា


ចែករំលែក៖