ខេត្តព្រះសីហនុ៖ អគារកម្ពស់៧ជាន់របស់ជនជាតិចិន បាក់រលំខូចខាត់ទាំងស្រុង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
មន្ត្រីជួយសង្គ្រោះអះអាងបឋមថា រហូតមកដល់ព្រឹកថ្ងៃទី២២ ខែមិថុនា នេះ ក្រុមជួយសង្គ្រោះបានយកមនុស្សចេញពីគំនរថ្មបាក់បែក ចំនួន១៨នាក់ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ មនុស្ស៣នាក់បានស្លាប់ ។
ប្រភពក្រៅផ្លូវការលើកឡើងថា មនុស្សប្រហែល១០០នាក់ ស្ថិតនៅក្នុងអគារដែលបាក់ស្រុតនេះ ៕ ឆ្លាមសមុទ្រ