ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញធុនធំ រេចង្កូតបុកជាមួយរថយន្តធុនតូច២គ្រឿងធ្លាក់ស្នាមភ្លោះទាំង៣

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តដឹកទំនិញ​មួយគ្រឿង ធុនធំ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1959 បើកបរក្នុងទិសដពីកើត​ទៅលិច នៅលើផ្លូវជាតិលេខ៥ ស្រាប់តែរេចង្កូត​បុករថយន្តធុនតូច​ដឹកពូករបស់ជនជាតិថៃ២គ្រឿង បណ្តាលឲ្យធ្លាក់ស្នាមភ្លោះទាំងអស់គ្នា និងរងរបួសមនុស្សស្រាលប្រហែល​៤នាក់​។​

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៦-១៧៧ ភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្រោយបង្កហេតុ ភាគីរថយន្តបង្ក​បានរត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្នសមត្ថកិច្ច​កំពុងចាត់ការ​ទៅតាមច្បាប់ ៕ ប៉ឹម ពិន


ចែករំលែក៖