ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ​រួម​ជាមួយ​វត្ថុ​តាង​ដាវ​ចំនួន​៣​ដើម

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ​៖ ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​ជាំ​ចំនួន​៣​នាក់ ដឹកនាំ​ដោយ​លោក​ព្រឹន្ទបាលទោ លឹម រ​ដ្ធា មន្ត្រី​ប៉ុស្តិ៍​ជាំ បាន​ឃាត់ខ្លួន​យុវជន​ចំនួន​៤​នាក់ ដែល​មាន​វត្ថុតាង​ ដាវ​ចំនួន​៣​ដើម កាលពី​វេលា​ម៉ោង​១២​ និង​៤០​នាទី ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៩ ចំណុច​ផ្ទះ​៣​ជាន់ ​ទល់មុខ​កាស៊ីណូ​ ។ ​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជន​ទាំង​៤​នាក់​មានឈ្មោះ​ដូចខាងក្រោម ​៖

១,​ហេង ហ៊​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​​ ជា​បុគ្គលិក​ផ្នែក​ជាងឈើ ធ្វើការ​បាន​ចំនួន​១០​ថ្ងៃ ​​លាក់ទុក​ដាវ​ចំនួន​១​ដើម​ ។ ​

២,​ស៊ីម វិ​ចិ​ត្រា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បុគ្គលិក ផ្នែក​ជាងឈើ ធ្វើការ​បាន​៣​ខែ​ ។ ​

៣,ដាំ សុខ​ជា ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្ត​សៀមរាប​​ ធ្វើការ​ផ្នែក​ជាង​ឈើ ​​បាន​ចំនួន​១​ឆ្នាំ លាក់​ទុក​ដាវ​ចំនួន​១​ដើម​ ។ ​

៤,ឈឿង ស្រ៊ី ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ភូមិ​ត្នោត​ថ្មី ឃុំ​ឈូក​សាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​ ។ ​ ផ្នែក​ជាងឈើ ធ្វើការ​បាន​១៥​ថ្ងៃ នាក់​ទាំង​៤ ​បច្ចុប្បន្ន ត្រូវ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដើម្បី​​សួរនាំ​ ៕​ ប៉ែន នួន


ចែករំលែក៖