ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ា សុជាតិវង្ស ស្នើឲ្យបង្កើតក្រុម ប្រឹក្សាជំនាញ នៃការិយាល័យនីមួយៗ ដើម្បីពិនិត្យឯកសារ មុន និងដាក់កិច្ចប្រជុំអនុមត័រាល់គម្រោងអភិវឌ្ឍន៍ កាត់បន្ថយការយឺតយ៉ាវ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣អាណត្តិទី៣ នាព្រឹកថ្ងៃទី២១ សីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យពិភាក្សា និងអនុមត័លើរបៀបវារៈសំខាន់ៗ នៃគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ ។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបានបង្កើតឲ្យមានក្រុមផែនជំនាញចំនួន៥ក្រុមដែលជាផែនផ្ទៃក្នុងរបស់ក្រុមប្រឹក្សាដែលផែននិមួយៗ មានភារកិច្ចទទួលខុសត្រូវពិនិត្យកែសំរួលខ្លឹមសារ រាល់ឯកសារ អភិវឌ្ឍន៍នានា ដែលបាន ស្នើរឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ និងបង្កឲ្យមានភាពងាយ ស្រួលមិនចំណាយពេលវេលាច្រើនលើការត្រួតពិនិត្យខ្លឹមសារឡើងវិញ ។

លោក ប៉ា សុជាតិវង្ស បានលើកឡើង នូវសំណើរ និងសំណូមពរជាច្រើនចំណុចពាក់ពន្ធ័នឹងបញ្ហាសំរាមនៅជាប់របងសាលារៀនដោយសុំឲ្យមានការដោះស្រាយតាមរយះការជំរុញការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយថែម ទៀត និងវិធានការផាកពិន័យ លើអ្នកបោះសំរាមចោលផ្តេសផ្តាស ។ សុំធ្វើរបាយការណ៏ឲ្យមានលក្ខណៈប្រមូលផ្តុំបញ្ជាក់ពីលទ្ធផលដែលយើងខិតខំធ្វើបាន ។ សំណើជំរុញឲ្យមាន ការបើកវគ្គ បណ្តុះ បណ្តាល និងប្រឡងយកបណ្ណ័បើកបរសំរាប់អ្នករត់ម៉ូតូកង់៣ ធ្វើឲ្យពួកគេចេះច្បាប់បើកបរក្នុងពេលអ្នកដំណើរផ្ញើរវាសនាលើអ្នកបើកបរ ។

លោល ក៏បានលើកឡើងពីការជំរុញការត្រួតពិនិត្យបច្ចេកទេស លើការរក្សាទុកដាក់ហ្គាស និងឥន្ទនះជៀសវាងកើតមានហានីភ័យដោយអគ្គីភយ័ ។ និងស្នើឲ្យអាជ្ញាធរក្រុង ខណ្ឌ សង្កាត់ដែលពាក់ព័ន្ធ ត្រូវពិនិត្យឡើងវិញករណីព្រះសង្ឃក្លែងក្លាយ ដែលកំពុងដើរបិណ្ឌបាត តាមផ្សារ តាមទីប្រ ជុំជននានា មិនសមរម្យ ដែលធ្វើឲ្យបាត់បងតម្លៃសាសនា ៕ សំរិត


ចែករំលែក៖