ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសរលាកពេញខ្លួន បន្ទាប់ពីខ្សែភ្លើងតង់ស្យុងខ្ពស់ ឆក់ពេលឡើងព្រំដំបូលផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤៦ នាទីព្រឹកទី ២១ ខែសីហា ឆ្នាំ២០១៩ នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆែម ឆេង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានឡើងទៅលើដំបូលផ្ទះដើម្បីធ្វើព្រំផ្ទះកុំឲ្យលេច ដែលដំបូលផ្ទះជនរងគ្រោះនៅកៀកនឹងខ្សែភ្លើងដែលមានកម្រិតតង់ស្យុងខ្ពស់ ពេលឡើងទៅដល់ក៏បណ្តាលឲ្យឆក់រលាកទាំងខ្លួនពេញតែម្តង ឃើញស្ថានភាពដូចនេះ ក្រុមគ្រួសារបានហៅគេជួយភ្លាមៗ ហើយពេលនោះ សមត្ថកិច្ចនគរបាលបានចេញមកជួយអន្តរាគមន៍ភ្លាមៗ យកជនរងគ្រោះទៅសង្រ្គោះនៅមណ្ឌលសុខភាពព្រៃគ្រីតែម្តង ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា នេះសំណាងហើយ ដែលបានសង្រ្គោះបានទាន់ពេលវេលាបើពុំដូចនេះទេ នឹងបណ្តាលឲ្យទុស្សេឆេះអាចរងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនរគ្រោះជាមិនខាន ៕ ចន្ថា