ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដLEXUS RX ៣០០ បើកឆ្លងផ្លូវបញ្ច្រាសរង្វង់មូល បុកអ្នកជិះម៉ូតូផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្ដម៉ាក LEXUS RX៣០០ ពណ៌សមួយគ្រឿងបានបើកឆ្លងផ្លូវបញ្ច្រាសរង្វង់មូលល្បឿនលឿន មិនប្រយត្ន័បុកអ្នកជិះម៉ូតូទិសដៅបញ្ច្រាសគ្នា ពេញទំហឹង លាន់សូរដូចរន្ទះ បណ្ដាលឲ្យមនុស្សរងរបួសចំណែកម៉ូតូខ្ទេចទាំងស្រុងកាលពីវេលាម៉ោង៩និង៥៥នាទីយប់ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩ លើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះសែម បុត្រា អាយុ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ជិះម៉ូតូម៉ាកSUZUKI Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១E ១១៥៩ ខូចខាតទាំងស្រុង ។

ប្រភពបន្តថា ចំពោះអ្នកបើករថយន្តបង្កហេតុ ត្រូវបានស្គាល់ឈ្មោះពៅ ប៊ុនធី ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ សាលារៀន ឃុំ បាសាក់ ស្រុកស្វាយជ្រំ ស្វាយរៀង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានរថយន្ដម៉ាក LEXUS RX ៣០០ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង ២A ៣៩៤៩ ដោយធ្វើដំណើរពីជើងទៅត្បូង បញ្រ្ចាស់រង្វងមូលខ្វះប្រុងប្រយត្ន័ទៅបុកនឹងម៉ូតូម៉ាក SUZUKI Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១E ១១៥៩ បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅពីលិចទៅកើត មិនពាក់មួកសុវត្ថិភាពពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឲ្យមនុស្សរងរបួសចំណែកម៉ូតូខ្ទេចទាំងស្រុង ។

ក្រោយមក អ្នករងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង រក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖